VOV WorldVOV World
វៀតណាមរួមវិភាគទានប្រកបដោយប្រសិទ្ធភាពទៅក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
26/07/2021 11:26
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តបង្ហាញ និងពង្រីកតួនាទីជាយន្តការដ៏សំខាន់ជួរមុខ ដែលមានទំនួលខុសត្រូវ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឯកភាពគ្នាលើឯកសារគ្រប់ប្រភេទចំនួន ៦៣ ដើម្បីពិភាក្សាអំពីស្ថានភាពនៅគ្រប់ទ្វីបទាំងអស់ ដ៏ដូចជាបញ្ហាក្តៅគគុកជាច្រើននៅលើពិភពលោកផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២០ (រូបថត៖ VNA) ក្នុងឆមាសទី ១ ឆ្នាំ ២០២១ ស្ថានភាពនយោបាយ - សន្តិសុខ សេដ្ឋកិច្ច -សង្គមនៅលើពិភពលោកបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាពិសេសគឺផលប៉ះពាល់ដែលអូសបន្លាយនៃជំងឺរាតត្បាតកូវីដ ១៩។ ក្នុងបរិបទនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបន្តបង្ហាញនិងពង្រីកតួនាទីជាស្ថាប័នដ៏សំខាន់ជួរមុខ ដែលមានទំនួលខុសត្រូវក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយមានរបៀបវារៈដ៏ទូលំទូលាយនិងសំបូរបែប។ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ក្នុងនោះមានរយៈពេល ១ ខែធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខលើកទី ២ វៀតណាមបាន ចូលរួមយ៉ាងម្ចាស់ការ និងសកម្មទៅក្នុងការងាររួម ដើម្បីរួមចំណែកយ៉ាងសំខាន់និងប្រកបដោយប្រសិទ្ធភាពទៅក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិផងដែរ។ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ការប្រកួតប្រជែងរវាងបណ្ដាប្រទេសមហាអំណាចនៅតែប្រព្រឹត្តិទៅ ជម្លោះបានអូសបន្លាយ ភាពតានតឹងនៅមជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង និងអាស៊ី ដូចជាជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន អស្ថិរភាពនៅលីប៊ី យេម៉ែន ស៊ូដង់ និងអេត្យូពី អាហ្វហ្គានីស្ថាន រដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនោះគឺជាបញ្ហាប្រឈមជាសកលដូចជាការប្រែប្រួលអាកាសធាតុ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងព្រំដែន សន្តិសុខស្បៀងអាហារ សន្តិសុខប្រភពទឹកជាដើម ជាពិសេសផលប៉ះពាល់ដែលអូសបន្លាយ នៃជំងឺរាតត្បាតកូវីដ ១៩។ ដោយហេតុនេះ បណ្តាប្រទេសមើលឃើញកាន់តែច្បាស់លាស់ពីតម្រូវការថែរក្សាសន្តិភាព សន្តិសុខ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសកម្មភាពពហុភាគី សំដៅឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ។ ក្នុងបរិបទនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តបង្ហាញ និងពង្រីកតួនាទីជាយន្តការដ៏សំខាន់ជួរមុខ ដែលមានទំនួលខុសត្រូវ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឯកភាពគ្នាលើឯកសារគ្រប់ប្រភេទចំនួន ៦៣ ដើម្បីពិភាក្សាអំពីស្ថានភាពនៅគ្រប់ទ្វីបទាំងអស់ ដ៏ដូចជាបញ្ហាក្តៅគគុកជាច្រើននៅលើពិភព លោកផងដែរ។