វៀតណាមដាក់ឲ្យដំណើរការសេវាកម្មសាធារណៈជាតិជាច្រើន ឆ្ពោះទៅរករដ្ឋា ភិបាលអេឡិចត្រូនិក
18/03/2020 10:55
(VOVWORLD) - នៅចំពោះមុខការវិវត្តន៍យ៉ាងស្មុគស្មាញនៃជំងឺ Covid-19 ច្រកទ្វារសេវាកម្ម សាធារណៈជាតិរបស់វៀតណាមទើបនឹងបានបញ្ចូលបន្ថែមសេវាកម្មសាធារណៈអនឡាញចំនួន១១ទៀត។ គោលដៅគឺជួយឲ្យប្រជាជនមិនត្រូវការទៅកាន់ ទីស្នាក់ការស្ថាប័នរដ្ឋដើម្បីបំពេញបែបបទរដ្ឋបាល តាមនោះរួមចំណែករាំងខ្ទប់ ការឆ្លងជំងឺ ព្រមទាំងជួយសម្រួលដល់ការបម្រើប្រជាជន សហគ្រាសនិងការ គ្រប់គ្រងការប្រតិបត្តិរបស់រដ្ឋាភិបាល ដូចទៅតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាលលោក Nguyen Xuan Phuc ស្ដីពីការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ផងដែរ។
បណ្ដាសេវាកម្មសាធារណៈអនឡាញនៅលើច្រកទ្វារសេវាកម្មសាធារណៈជាតិជួយឲ្យប្រជាជននៅតាមខេត្តក្រុងទាំង៦៣អាចចុះបញ្ជីកំណើត មរណភាព បង់ថ្លៃសេវាស្នូលៗលើវិស័យជាច្រើន ជាដើម។ អង្គការនិងសហគ្រាសក៏អាច ប្រកាសនិងបង់ពន្ធ បំពេញបែបបទមួយចំនួននៃរតនាគាររដ្ឋនិងប្រតិវេទន៍គយ នៅលើមូលដ្ឋានគ្រឹះដ៏សំខាន់នេះរបស់រដ្ឋាភិបាលអេឡិចត្រនិកផងដែរ។
Related








