វៀតណាមតែងតែធានាសិទ្ធិជនជាតិភាគតិច
07/12/2023 09:41
(VOVWORLD) - វៀតណាមទើបតែបានការពារដោយជោគជ័យនូវរបាយការណ៍ថ្នាក់ជាតិលើកទី៥ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ (CERD) នៅសម័យប្រជុំលើកទី ១១១ នៃគណៈកម្មាធិការអនុសញ្ញានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (២៩-៣០ ខែវិច្ឆិកា) ជាពិសេសការធានាសិទ្ធិរបស់ជនជាតិភាគតិច ដូចជាការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខសង្គម...។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ ការវិនិយោគប្រកបដោយប្រសិទ្ធភាពរបស់បក្ស និងរដ្ឋ វៀតណាម លើតំបន់ជនជាតិភាគតិច ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។
តម្លៃវប្បធម៌របស់ជនជាតិភាគតិច គឺផ្តោតសំខាន់លើការអភិរក្ស និងលើកកម្ពស់ (រូបថត៖ baodantoc.vn) សិទ្ធិរបស់ជនជាតិភាគតិច គឺជាសិទ្ធិមូលដ្ឋានមួយក្នុងចំណោមសិទ្ធិមនុស្ស ដែលត្រូវបានឯកសារច្បាប់អន្តរជាតិទទួលស្គាល់និងត្រូវបានចាត់ថ្នាក់ក្នុងក្រុម នៃសិទ្ធិនយោបាយ-ស៊ីវិល និងជាសិទ្ធិជាមូលដ្ឋានខ្លាំងណាស់ ដែលក្រុមជនជាតិភាគតិច ក្នុងប្រទេសសុទ្ធតែមានសិទ្ធិទទួលបាន។ អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (CERD) គឺជាអនុសញ្ញាអន្តរជាតិមួយក្នុងចំណោមអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន ៩ របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស។ នៅវៀតណាម សិទ្ធិជាមូលដ្ឋានរបស់ជនជាតិភាគតិចត្រូវបានគោរព និងអនុវត្តជាប្រព័ន្ធ។
Related








