វិបត្តិនៅអេហ្ស៊ីបនិងបណ្តាផលវិបាក
30/07/2013 07:45
បំរែបំរួលថ្មីនានាលើឆាកនយោបាយអេហ្ស៊ីបក្នុងប៉ុន្មានថ្ងៃ កន្លងទៅបានធ្វើអោយវិបត្តិនៅប្រទេសនេះក្លាយទៅជាធ្ងន់ ធ្ងរពី១ថ្ងៃទៅ១ថ្ងៃ។សភាពការណ៍នេះមិនត្រឹមតែជះឥទ្ឋិពល អវិជ្ជមានទៅលើអនាគតរបស់អេហ្ស៊ីប៉ិណ្ណោះទេថែមទាំងទៅ លើស្ថិរភាពនៅប្រទេសជាច្រើនក្នុងតំបន់ទៀតផង។

Vovworld-ការធ្វើបាតុកម្មរវាងបណ្តាជនគាំទ្រកងទ័ពជាមួយកំលាំងគាំទ្រអតីត ប្រធានាធិបតី Mohamed Morsi នៅអេហ្ស៊ីបនាប៉ុន្មានថ្ងៃកន្លងទៅបានធ្វើអោយ មនុស្សចំនួន៧៥នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួស។ក្នុងពេលដែល បណ្តាភាគីកំពុងតែទម្លាក់កំហុសគ្នាទៅវិញទៅមកនោះប្រធានាធិបតីបណ្តោះ អាសន្ននៃប្រទេសនេះលោក Adly Mansour បានអនុញ្ញាត្តិអោយកងទ័ពចាប់ឃុំ ខ្លួនជនស៊ីលវិល។សេចក្តីសំរេចចិត្តនេះអាចត្រួសត្រាយផ្លូវឲ្យការបង្រ្កាបទ្រង់ ទ្រាយធំ១ទៅលើ កំលាំងគាំទ្រអតីតប្រធានាធិបតី Mohamed Morsiឬពួកឧទ្ទាម ដែលកំពុងបង្កើនការវាយប្រហារតម្រង់ទៅលើកំលាំងសន្តិសុខរបស់អេហ្ស៊ីបលើ ឧបទ្វីប Sinai។ ការធ្វើបាតុកម្មប្រព្រិតទៅជាបន្តបន្ទាប់នៅអេហ្ស (រូបថតInternet) ប៉ុន្តែហាក់ដូចជាកាយវិការទាំងនេះរបស់រដ្ឋអំណាចគឺមោឃះនៅពេលដែលអង្គការ ឥស្លាមភាតរភាពបន្តបំផុសការធ្វើបាតុកម្មថ្មីពីថ្ងៃទី២៩ដល់ទី៣០កក្កដាដោយមាន ការចូលរួមរបស់មនុស្សរាប់លាននាក់គោលដៅនៃការធ្វើបាតុកម្មនេះគឺស្តាររដ្ឋធម្ម នុញ្ញនិងដំណែងជាប្រធានាធិបតីសំរាប់លោកMohamed Morsiឡើងវិញ។ ខណះដែលអេហ្ស៊ីបមមាញឹកដោះស្រាយពុំទាន់បានសភាពការណ៍នៅក្នុងប្រទេស នោះប្រទេសជិតខាងនានាបានសំដែងការយកចិត្តទុកដាក់ជាពិសេសដល់សភាពការ ណ៍អេហ្ស៊ីប។លោក Noha Bakrសាស្រ្តាចារ្យស្រាវជ្រាវនយោបាយនៅមហាវិទ្យាល័យ អាមេរិកប្រចាំក្រុងគេចាត់ទុកថា៖យុទ្ឋនាការសន្តិសុខនៅ ឧបទ្វីប Sinaiនាបច្ចុប្បន្ននឹង ជះឥទ្ឋិពលដល់ស្ថានភាពនៃកំលាំងHamas ក្នុងតំបន់ជាពិតប្រាកដ។ពីព្រោះថាកងទ័ព អាចបិទច្រកទ្វាព្រំដែន Rafah ក្នុងរយះពេលវែង១។អស្ថិតភាពនៅអេហ្ស៊ីបក៍បានធ្វើ អោយប្រទេសនានានៅតំបន់ឈូងសមុទ្រពែក្យដូចជាកូវ៉ែត អារ៉ាប់ប៊ីសាអូឌិតអេមីរ៉ាត អារ៉ាប់រួមកំពុងព្រួយបារម្មណ៍ផងដែរ។ ចំពោះមុខវិបត្តិនៅអេហ្ស៊ីបអាចក្លាយទៅជាធ្ងន់ធ្ងរជាងទៀត អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Ban Ki Moon បានដំណើរការពិភាក្សាជាមួយអនុប្រធានាធិបតី អេហ្ស៊ីបលោក Mohamed El Baradei និងរដ្ឋមន្រ្តីការបរទេសទួរគី កាតានិងអ្នកប្រមុខ សហព័ន្ឋអារ៉ាប់អំពីអស្ថិរភាពនេះ។ក្នុងពេលនោះនាថ្ងៃទី២៩កក្កដាលោកស្រី Catherine Ashton គណះកម្មាធិការទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសEU បានជួបចរចារជាមួយភាគីជាច្រើននៅអេហ្ស៊ីប។ល។ លោកស្រី Catherine Ashton អំពាវនាវអោយភាគីនានាអត់ធ្មត់និងបញ្ឈប់អំពើហឹង្សា។សភាពការណ៍នៅអេហ្ស៊ីបក្នុងប៉ុន្មានថ្ងៃខាងមុខនឹងមានបំរែបំរួលដែលពិបាកព្យាករណ៍ បាន។មើលទៅអនាគតសំរាប់ស្ថិរភាពនៅជាសំណួរមិនសូវមានចំលើយនៅអេហ្ស៊ីប ដដែល៕
Related








