វិបត្តិរុស្ស៊ី-អ៊ុយក្រែន៖ ខិតខំព្យាយាមដើម្បីបង្កើតស្ថិរភាពឡើងវិញ
01/03/2022 08:24
(VOVWORLD) - ទោះបីជាស្ថានភាពប្រយុទ្ធគ្នានៅតែបន្តកើតមានក៏ដោយ ក៏ប៉ុន្តែរាល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរផងដែរ។ អង្គការសហប្រជាជាតិនិងសហ គមន៍អន្តរជាតិបានអះអាងថា ការសន្ទនានិងការទំនាក់ទំនងងតាមផ្លូវការទូតនៅតែជាមធ្យោបាយដ៏ល្អបំផុតសម្រាប់បញ្ចប់អំពើហិង្សានិងស្តារសន្តិភាពឡើងវិញនៅអ៊ុយក្រែនទៀតសោត។
ទិដ្ឋភាពនៃកិច្ចចរចានៅតំបន់ព្រំដែនបេឡារុស្ស/អ៊ុយក្រែន (រូបថត៖ Tass) នាថ្ងៃទី ២៨ ខែកុម្ភៈ រុស្ស៊ីនិងអ៊ុយក្រែនបានដំណើរការកិច្ចពិភាក្សាដោយផ្ទាល់នៅប្រទេសបេឡារុស្ស ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម រួមទាំងបញ្ហាពាក់ព័ន្ធផ្សេងទៀត។ ប្រការនេះត្រូវបានចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់បំផុត ដើម្បីបើកចេញក្តីសង្ឃឹមក្នុងការបន្ធូបន្ថយកម្តៅនៃការប្រយុទ្ធគ្នាដែលអូសបន្លាយរយៈពេលមួយសប្តាហ៍នៅក្នុងអ៊ុយក្រែន ដោយបង្កើតលក្ខខណ្ឌសម្រាប់ភាគីនានាក្នុងការជម្រុញដំណោះស្រាយនយោបាយ។
Related








