WEF ២០២៣៖ វៀតណាមរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមជាសកល
18/01/2023 08:20
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទើបបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ នៅទីក្រុង Davos ប្រទេសស្វីស ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ មករា តាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Minh Vu (រូបថត៖ Nguyen Hong) សកម្មភាពជាច្រើនរបស់លោកឧបនាយករដ្ឋមន្ត្រីនៅ WEF ២០២៣ បានសរឲ្យឃើញពីរូបភាពអំពីប្រទេសវៀតណាមខិតខំប្រឹងប្រែងរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមជាសកល បទពិសោធន៍របស់វៀតណាមក្នុងសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការទាក់ទាញប្រភពធនធានវិនិយោគ។
Related








