យថាទស្សន៍ពីការ ចាប់ផ្តើមដំណើរការចរចាសន្តិភាពរវាង ប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល
23/07/2013 06:22
ការចរចារសន្តិភាព រវាងប៉ាឡេស្ទីនជាមួយ អ៊ីស្រាអែល អាចក្លាយទៅជាការពិតជាក់ស្តែងខណះដែលប៉ុន្មានថ្ងៃ កន្លងទៅភាគីទាំង២បានមានជំហានដើរជាក់ស្តែងពោរ ពេញទៅដោយសុឆន្ទះ។សាធារណះមតិកំពុងមានការ យកចិត្តទុកដាក់ជាពិសេសដល់កាយវិការនេះប៉ុន្តែនៅមានការមន្ទិលសង្ស័យអំពីលទ្ឋភាព ទទួលជោគជ័យនៃការចរចារនៅក្រុងវ៉ាស៊ីននាពេលខាងមុខទៅវិញ។ពីព្រោះថាភាគីទាំង២ ប៉ាឡេស្ទីននិង អ៊ីស្រាអែលនៅមានការខ្វែងគំនិតចំពោះបញ្ហាស្នូលនានា។

Vovworld-ក្នុងការចរចារជាលើកដំបូងនៅក្រុងវ៉ាស៊ីន រដ្ឋមន្រ្តីយុត្តិធម៌ Tzipi Livni និងទីប្រឹក្សានាយករដ្ឋមន្រ្តី លោក Yakov Molchoiជាដំណាងរបស់ភាគីអ៊ីស្រាអែល និងលោក Saeb Erekat អ្នកចរចារជាន់ខ្ពស់ជាដំណាងនៃភាគីប៉ាឡេស្ទីន។ភាគីទាំង ២បានយល់ព្រមទទួលយកអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែលលោក Martin Indyk ធ្វើជាអ្នកកណ្តាលក្នុងការចរចារសន្តិភាពលើកនេះ។ការចរចារ ប្រមូលផ្តុំទៅលើការទទួលបាននូវសន្ឋិសញ្ញាសន្តិភាពជាបណ្តោះអាសន្ន១ដើម្បីបង្កើត រដ្ឋ ប៉ាឡេស្ទីន១នៅដំបន់ត្រើយខាងលិចក្រោយពីភាគី អ៊ីស្រាអែលដកចេញប៉ុន្តែមិន កំណត់អំពីផ្លូវព្រំដែនចុងក្រោយទេ។តំបន់នេះត្រូវការកិច្ចព្រមព្រៀងស្តីពិសន្តិសុខនៃ ភាគីទាំង៣គឺអាមេរិក អ៊ីស្រាអែលនិងប៉ាឡេស្ទីនព្រមទាំងលុបចោលទីប្រជុំជនហ្ស៊ីប មួយចំនួននៅទីនេះទៀតផង។នៅមុនពេលការចាប់ផ្តើមដំណើរការចរចាសន្តិភាពជា ថ្មីវិញនាថ្ងៃទី២២កក្កដាមន្ត្រីអ៊ីស្រាអែល១រូបបានអោយដឹងថា៖ ប្រទេសនេះគ្រោងដោះ លែងអ្នកទោសប៉ាឡេស្ទីន ដែលជាប់គុកជាយូរឆ្នាំ ប្រហែល៨០នាក់។ប្រធានាធិបតី ប៉ាឡេស្ទីនលោក Shimon Peres គូសបញ្ជាក់ថា៖ការ ចាប់ផ្តើមដំណើរការចរចាសន្តិភាព ជាថ្មីឡើងវិញរវាង ប៉ាឡេស្ទីនជាមួយអ៊ីស្រាអែលជាឳកាសល្អអស្ចារ្សសំរាប់ភាគីទាំង២។ឯនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu អះអាងថា៖ការចរចារជាមួយ ប៉ាឡេស្ទីនជាអត្ថប្រយោជន៍ស្លាប់រស់របស់អ៊ីស្រាអែលនិងអោយដឹងថា៖ភាគីអ៊ីស្រាអែល ឈានចូលការចរចារដោយស្មារតីស្មោះត្រង់។ រូបថតInternet សហគមន៍អន្តរជាតិក៏បានផ្សព្វផ្សាយនូវបណ្ដាសេចក្ដីថ្លែងការណ៍យ៉ាងសកម្មអំពីការ តភ្ជាប់វង់ចរចាររវាង ប៉ាឡេស្ទីននិងអ៊ីស្រាអែល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានចាត់ទុកថា÷បណ្ដាថ្នាក់ដឹកនាំរបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែលត្រូវបង្ហាញនូវទឹកចិត្តក្លាហាន និងការទទួលខុសត្រូវ ដើម្បីរក្សារបណ្ដាវងចរចារសន្តិភាព ថ្មីដែលទើបនឹងបានស្ដាឡើងវិញនោះ ដំណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយ សន្តិសុខនិងកិច្ចការបរទេសរបស់EU Catherine Ashton បានចាត់ទុកថា÷ចុងក្រោយ យើង បានឃើញនូវគោលដៅជាក់ស្ដែង អំពី÷សន្តិភាព សន្តិសុខ …ជាដើម។ លទ្ធផលសកម្មដូច្នេះ ប៉ុន្តែភាគីនានាសុទ្ធតែយល់ច្បាស់ថា÷ការតភ្ជាប់វង់ចរចារឡើងវិញ ជារឿងមួយ និងលទ្ធផលនៃការចរចារនេះគឺជារឿងផ្សេងទាំងស្រុង។ ប្រការនេះជាការពិត ជាក់ស្ដែងមួយ ពីព្រោះប៉ាឡេស្ទីននិងអ៊ីស្រាអែល នៅមានការខ្វែងគំនិតដ៏ជ្រាលជ្រៅ ពីយូរ ណាស់មកហើយ។ ប្រការនេះបានបញ្ជាក់ច្បាស់លាសគឺ÷ពេលដែលបណ្ដាមន្ត្រីប៉ាឡេស្ទីន បានអោយដឹងថា÷ គេនៅរក្សារសំណូពរស្នូលគឺ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ត្រូវទទួល ស្គាល់ខ្សែរផ្លូវព្រំដែន ពីឆ្នាំ១៩៦៧ ជាចំណុចចាប់ផ្តើម ដើម្បីបើកខ្សែរផ្លូវព្រំដែនសំរាប់រដ្ឋ ប៉ាឡេស្ទីនក្នុងពេលអនាគត។ នាពេលនោះ សម្ព័ន្ធមិត្តឆ្វេងនិយមនានារបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្តេជ្ញាចិត្តថា៖ អ៊ីស្រាអែលនិងគ្មានការផ្លាស់ប្តុរថ្មីអ្វីទៀតទេ។ ការចាប់ផ្តើមដំណើរការចរចាសន្តិភាពជាថ្មីវិញរវាងអ៊ីស្រាអែលជាមួយ ប៉ាឡេស្ទីនដែលត្រូវ ខកខានកាលពីខែកញ្ញាឆ្នាំ២០១០មកត្រូវបានចាត់ទុកជាឱកាសដ៍ល្អក្នុងការស្តារដំណើរការ សន្តិភាពនៅមជ្ឈឹមបូពា៏ឡើងវិញ៕
Related








