VOV WorldVOV World
យថាទស្សន៍រស់រានមានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
11/05/2021 07:06
(VOVWORLD) - ក្រោយពីការខិតខំព្យាយាមជាច្រើនក្នុងដំណើរការចរចា ភាគីនានាដែលចូលរួម កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (ឬបានហៅថា ផែនការសកម្មភាពរួមគ្រប់ ជ្រុងជ្រោយ - JCPOA) បានរកឃើញសម្លេងរួមជាជំហានដំបូង ហើយបើកចេញយថាទស្សន៍ រស់រានមានជីវិតឡើងវិញសម្រាប់ឯកសារដែលធ្លាប់ត្រូវបានចាត់ទុកជា “កិច្ចព្រម ព្រៀងនៃសតវត្សរ៍” នេះ។ ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែបញ្ហាប្រឈមដើម្បីធ្វើឲ្យ JCPOA រស់រានមានជីវិតឡើងវិញ ត្រូវបានគេវាយតម្លៃថា នៅតែធំណាស់ ដែលទាម ទារឲ្យមានសុឆន្ទៈនិងការខិតខំប្រឹងប្រែងឲ្យបានពិតប្រាកដរបស់ភាគីពាក់ព័ន្ធទាំងអស់។
ទិដ្ឋភាពជំនួបចរចាអំពីកិច្ចព្រមព្រៀង JCPOA នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (រូបថត៖ CNA/VNA) នៅថ្ងៃទី៧ ខែឧសភា ភាគីហត្ថលេខីនៃ JCPOA ឆ្នាំ២០១៥ រួមមានអ៊ីរ៉ង់និងក្រុម P5+1 (អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់) បានបន្តកិច្ចចរចានៅរដ្ឋធានី វីយ៉ែន ប្រទេសអូទ្រីស ដោយទម្រង់ចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។ ជំនួបចរចាក្រោមការសម្រុះសម្រួលរបស់សហភាពអឺរ៉ុប (EU) នេះ គឺជាវង់ចរចាទី៤ ដែលត្រូវបានដំណើរការចាប់តាំងពីថ្ងៃទី៦ខែមេសាកន្លងមក សំដៅសង្គ្រោះ JCPOA ក្រោយពីការសម្រេចចិត្តដកខ្លួនចេញរបស់អាមេរិកកាលពីឆ្នាំ២០១៨ (អមដោយ បទដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់) ដែលបណ្ដាលឲ្យអ៊ីរ៉ង់បោះបង់ចោលការសន្យាមួយ ចំនួន។ បើតាមភាគីចូលរួមឲ្យដឹងថា ជំនួបចរចាខាងលើទទួលបានលទ្ធផលវិជ្ជមាន ជាដំបូង ដែលបើកចេញក្ដីសង្ឃឹមពីការរស់រានមានជីវិតឡើងវិញនៃកិច្ចព្រមព្រៀង នេះ។