យថាទស្សន៍សហប្រតិបត្តិការវៀតណាម-EU
05/06/2013 09:03
VOV-ទំនាក់ទំនងវៀតណាមសហភាពអ៊ឺរ៉ុប (EU) បាន និងកំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ។ ប្រការ នេះត្រូវបានបង្ហាញដោយការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវផែនការអនុវត្តមុនកិច្ចព្រមព្រៀងដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-EU(PCA) ដំណាក់កាល ២០១១-២០១២និងទើបនឹងបានប្រកាសចាប់ផ្ដើមផែនការអនុវត្ត PCA ដំណាក់កាល២០១២-២០១៤នៅសិក្ខាសាលាកម្មវិធីស្ដីពីជំនួបសន្ទនា យុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្ត PCA ដែលប្រព្រឹត្តទៅនាថ្ងៃទី៤មិថុនានៅ ទីក្រុងហាណូយ។

សិក្ខាសាលាកម្មវិធីស្ដីពីជំនួបសន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្ត PCA (vovworld.vn) VOV-គិតតាំងពីពេលបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៩០មកនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការឆ្នាំ១៩៩៥ ពិសេសគឺ ក្រោយពីចុះហត្ថលេខាលើកិច្ចប្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យវៀតណាម- EU (PCA) នាថ្ងៃទី២៧មិថុនាឆ្នាំ២០១២នៅទីក្រុង Brussells បែលហ្សិកមក ទំនាក់ទំនងរវាងវៀតណាមនិងបណ្ដាប្រទេសសមាជិក EU បាន និងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ស្ដីពីទំនាក់តំនងនេះ អតីត ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Khoan បានចាត់ទុកថា៖ “ទំនាក់ទំនងវៀតណាម- EU និយាយរួមនិងទំនាក់ទំនងពាណិជ្ជកម្មនិយាយដោយឡែកបានមានចំណុចពិសេសដូចតទៅ លឿនអំពីល្បឿន ធំអំពីទ្រង់ទ្រាយ ល្អអំពីគុណភាពទូលាយអំពីក្របខ័ណ្ឌ រឹងមាំអំពីមូលដ្ឋានកត្តិយុត ត្រូវនឹង សំណូមពរនិងគោលដៅដែលវៀតណាមបានដាក់ចេញ។ ដោយសារចំណុច ពិសេសទាំងនោះ ទំនាក់ទំនងវៀតណាម- EUបានស្រូបយកតួនាទី១ដ៏ពិសេស ក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសផ្សេងៗ។” EU នាបច្ចុប្បន្នជាដៃគូរមួយក្នុងចំណោមដៃគូរសំខាន់ជួរមុខរបស់វៀតណាម លើវិស័យជាច្រើនពីនយោបាយការទូតសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្មវិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាដល់ការទប់ទល់នឹងការសាកល្បងសកលលោក ទាំងមូល។ ថ្នាក់ដឹកនាំវៀតណាម- EUជានិច្ចកាលអះអាងនូវសារៈសំខាន់នៃ ទំនាក់ទំនងនិងចង់ឲ្យបង្កើនថែមទៀតនូវទំនាក់ទំនងនេះដើម្បីសក្កិសមនឹងសក្ដានុភាពនិងតួនាទីរបស់ភាគីទាំងពីរ។ ថ្លែងមតិនៅសិក្ខាសាលាកម្មវិធីជួបសន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្តកិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ វៀតណាម- EU ដែលប្រព្រឹត្តទៅនាថ្ងៃទី៤មិថុនានៅទីក្រុងហាណូយ ប្រធាន គណៈប្រតិភូ EU ប្រចាំនៅវៀតណាមលោក Franz Jessen បានលើកច្បាស់ថា៖ “វៀតណាមមានតួនាទីសំខាន់សកម្មចំពោះ EU។ យើងខ្ញុំស្វាគមនិងយកចិត្តទុកដាក់ដល់កិច្ចសន្យារបស់វៀតណាមគឺចែករំលែកការទទួលខុសត្រូវអន្តរជាតិ ជាច្រើនថែមទៀត។ យើងខ្ញុំមានបំណងបន្តការសន្ទនានិងសហប្រតិបត្តិការជា មួយវៀតណាមនៅវេទិការអន្តរជាតិ។ យើងខ្ញុំចាត់ទុកថា វៀតណាមនិង EU មាន ទស្សនៈរួមគឺជំរុញសិទ្ធិមនុស្សនិងនីតិរដ្ឋគឺជាកំលាំងចលករនៃការអភិវឌ្ឍន៍។ នេះ ក៏ជាប្រធានបទដែលត្រូវបាន EU យកចិត្តទុកដាក់តាមដាននិងការសន្ទនាសិទ្ធិ មនុស្សរវាងភាគីទាំងពីរគឺជាឧទារហណ៍គំរូអំពីលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគីកិច្ចព្រមព្រៀង PCA។” ប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាមលោក Franz Jessen (vovworld.vn) ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិង EU ក៏មានកំណើនគួរឲ្យចាប់អារម្មណ៍។ ក្នុងកាលៈទេសៈដែលវិបត្តិសេដ្ឋកិច្ចនោះ ពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១២នៅតែ ទទួលបានជិត២៩,១ពាន់លានដុល្លារអាមេរិក កើនជិត២០%បើប្រៀបនឹងឆ្នាំ២០១១។ EU បានក្លាយទៅជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមនិងជាទីផ្សារធំសំរាប់មុខ ទំនិញនាំចេញសំខាន់មួយចំនួនដូចជាស្បែកជើងតម្បាញសំលៀកបំពាក់ជលផល ជាដើម។ នាពេលខាងមុខ EU នឹងលៃទុកឲ្យវៀតណាមខ្ទង់ជួយឧបត្ថម្ភមួយក្នុងតំលៃ ជាប្រាក់ជាង១៥លានអ៊ឺរ៉ូដើម្បីអនុវត្តបណ្ដាសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ ដែលបានលើកឡើងក្នុងកិច្ចព្រមព្រៀង PCA។ លោក Franz Jessen បានចាត់ទុកថា៖ “សេដ្ឋកិច្ចវៀតណាមនិង EU មានចរិតលក្ខណៈបំពេញបន្ថែមឲ្យគ្នាខ្ពស់ យើង ត្រូវផ្អែកទៅលើការខុសប្លែកអំពីរចនាសម្ព័ន្ធរបស់ខឿនសេដ្ឋកិច្ចទាំងពីរសំដៅ បង្កើនថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច។ នេះជាមូលហេតុដែលយើងខ្ញុំចង់ឲ្យបណ្ដាគោលការណ៍ទាក់ទិនដល់ពាណិជ្ជកម្មនិងវិនិយោគក្នុងកិច្ចព្រមព្រៀង PCA នឹងបានបំពេញបន្ថែមដោយកិច្ចព្រមព្រៀង FTA វៀតណាម- EU។” បណ្ដាកិច្ចព្រមព្រៀងក្នុង PCA ជាបុព្វបទសំខាន់ដើម្បីភាគីទាំងពីរបង្កើត បណ្ដាយន្តការសហប្រតិបត្តិការជាក់ស្ដែង រួមចំណែកបើកទូលាយទំនាក់ទំនង សហប្រតិបត្តិការរវាងវៀតណាមនិង EU ក្នុងរយៈពេលខាងមុខតាមទិស “ទំនាក់ទំនងដៃគូរស្មើរភាព សហប្រតិបត្តិការលើគ្រប់វិស័យនិងយូអង្វែងដើម្បីសន្តិភាពនិងអភិវឌ្ឍន៍របស់ដំបន់និងពិភពលោក”។ ការខំប្រឹងប្រែងពីភាគីទាំងពីរអនុវត្ត កិច្ចព្រមព្រៀងនេះនៅដំណាក់កាលនាបច្ចុប្បន្ននឹងបើកចេញនូវយថាទស្សន៍ថ្មី ក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម- EU៕
Related








