យុត្តិធម៍សំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំវៀតណាម-ការតស៊ូមិនចេះនឿយហត់។
09/08/2013 12:02
VOV-៥២ឆ្នាំបានកន្លងផុតទៅហើយគិតតាំងពីពេល ដែលទាហានអាមេរិកបានរោយជាតិគីមីពុលព័រលឿងទុំ -Dioxin រាប់ពាន់តោនចុះមកទឹកដីវៀតណាមបាន បណ្ដាលផលអាក្រក់ដល់បរិស្ថានរស់នៅជៈឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ជនវៀតណាមរាប់លាននាក់។ ក្នុងរយៈពេល១០ ឆ្នាំកន្លងមកសមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin វៀត ណាមបានដំណើរការប្តឹងចំពោះក្រុមហ៊ុនអាមេរិកចំនួន៣៧ដែលបានផលិត ជាតិគីមីពុលនេះដើម្បីទាមទាយុត្តិធម៍សំរាប់ជនរងគ្រោះវៀតណាម ក៏ដូចជា ការចែករំលែកផ្នែកមួយនៃការឈឺចាប់ការបាត់បង់របស់គេ។

វេជ្ជបណ្ឌិត Nguyen Thi Ngoc Phuong រួមដំណើរជាមួយជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin ក្នុងការតស៊ូទាមទាយុត្តិធម៍។ (vi.wikipedia.org) VOV-នាបច្ចុប្បន្នលើទូទាំងប្រទេសមានជនជាង៣លាននាក់ត្រូវមានជំងឺ១រឺជំងឺជាច្រើនទាក់ទិនដល់ជាតិគីមីពុលព័រលឿងទុំ-Dioxin សម្រាលកូនមានសារ ពាង្គកាយចំឡែកនិងស្ទើរតែទាំងអស់ដែលមានស្ថានភាពលំបាកលំបិនណាស់។ ជនរាប់ពាន់នាក់ត្រូវស្លាប់ ជនរាប់ពាន់នាក់ទៀតគ្មានសិទ្ធិធ្វើជាឪពុកម្ដាយមានកូនទារករាប់ពាន់នាក់ប្រសូត្រឡើងគ្មានសិទ្ធិបានរស់រានមានជីវិត។ ជាវេជ្ជបណ្ឌិតផ្នែក សម្ភធមួយរូបដែលធ្វើការក្នុងរយៈពេលជាង៤០ឆ្នាំនៅមន្ទីពេទ្យ Tu Du ទីក្រុង ហូជីមិញ វេជ្ជបណ្ឌិត Nguyen Thi Ngoc Phuong បានសង្កេតឃើញករណីដើមដំបូង របស់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin កាលពីឆ្នាំ១៩៦៥។ បណ្ដា រូបភាពនោះជានិច្ចកាលដិតជាប់ក្នុងដួងចិត្ត ធ្វើឲ្យវេជ្ជបណ្ឌិត Nguyen Thi Ngoc Phuong ប្តេជ្ញាចិត្តស្រាវជ្រាវ រួមដំណើរជាមួយជនរងគ្រោះដោយជាតិគីមីពុលព័រ លឿងទុំ-Dioxin ក្នុងការតស៊ូទាមទាយុត្តិធម៍។ តាំងពីឆ្នាំ១៩៨៧មក លោកស្រីបាន ទៅរាយការណ៍ស្ថានភាពនេះនៅបណ្ដាសន្និសីទវេជ្ជសាស្ត្រអន្តរជាតិ។ នាពេលថ្មី នេះក្រៅពីការចូលរួមផ្ទាល់ពិធីរាយការណ៍ចំនួន២លើកនៅអាមេរិកវេជ្ជបណ្ឌិត Nguyen Thi Ngoc Phuong នៅបានទៅអាមេរិកជាច្រើនលើកទៀតដោយបានជួប សំណេះសំណាលនិយាយជាមួយនិស្សិតលោកគ្រូអ្នកគ្រូបណ្ដាមហាវិទ្យាល័យ អំពីឥទ្ធិពលនៃជាតិគីមីពុលព័រលឿងទុំ-Dioxin នៅវៀតណាម។ បណ្ដារឿងរបស់ លោកស្រីបានធ្វើឲ្យជនអាមេរិកណាក៏រំភើបចិត្តដែរ។ “គ្រួបង្រៀនមួយនាក់នៅមហាវិទ្យាល័យវ៉ាស៊ីតោនអាមេរិកបានសួរថា៖ ខ្ញុំឃើញគួរឲ្យអាម៉ាស់និងអាប់មុខដោយសាររដ្ឋាភិបាលអាមេរិកបានបង្ករមហន្តរាយដល់ប្រជាជនវៀតណាមដូច្នេះ។ នាបច្ចុប្បន្ន យើងខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីលុប លាងកំហុស? ច្បាស់លាស់ថា៖ ប្រជាជនអាមេរិកគាំទ្រយើង បណ្ដាអតីតទាហាន អាមេរិកក៏បានដាក់ពាក្យបន្តឹងតវ៉ាចំពោះក្រុមហ៊ុនគីមីអាមេរិកនានាផងដែរ។ ដោយ ហេតុនេះ គេ គាំទ្រវៀតណាមក្នុងការទាមទាយុត្តិធម៌សំរាប់ជនរងគ្រោះដោយជាតិ គីមីពុលពណ៍លឿងទុំ។” សាស្ត្រាចារ្យ មេធាវី Luu Van Dat គឺជាមេធាវីមួយរូបក្នុងចំណោមមេធាវីចំនួន ៤ រូបនៃសមាគមប្រជាធិបតេយ្យអន្តរជាតិ ដែលចូលរួមក្នុងការតស៊ូទាមទាយុត្តិធម៌ សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំកាលពីគ្រាដំបូង បានវិភាគថា៖ ទោះបីជាមានភ័ស្តុតាងច្បាស់លាស់អំពីការរងឥទ្ធិពលនៃជាតិគីមីពុលពណ៍លឿងទុំ /Dioxin ក្តី ប៉ុន្តែ ការទាមទាបណ្ដាក្រុមហ៊ុនជាតិគីមីអាមេរិក សងការខូចខាតសំរាប់ ជនវៀតណាមមិនងាយស្រួលឡើយ។ ការប្តឹងតវ៉ានេះ មានខ្លឹមសារស្មុកស្មាញ ណាស់។ ប៉ុន្តែ បណ្ដាមេធាវីពូកែបានត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភវៀតណាមដោយឥតគិតពីកំរេ។ លោក Luu Van Dat បានឲ្យដឹងថា៖ “ការតស៊ូនឹងបន្តដល់ពេលណាយុត្តិធម៌ត្រូវបានទាមទា។ ខ្ញុំអាចប្រកាសថា៖ នាពេលខាងមុខ នឹងបន្ថែមការប្តឹងតវ៉ារដ្ឋច្បវេណីរបស់នៃជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំវៀតណាម។ ខ្ញុំសង្ឃឹមថា៖ នាពេលខាងមុខ បណ្ដាក្រុមហ៊ុន ជាតិគីមីអាមេរិកនឹងយល់ដឹងបញ្ហានេះនិងចូលរួមការចរចារជាមួយវៀតណាម ដើម្បីដោះស្រាយបញ្ហាពោលខាងលើ។” ការតស៊ូរបស់បណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxinវៀតណាមទទួលបានការជួយជ្រោមជ្រែងលើកទឹកចិត្តជាច្រើនពីប្រជាជនលើ ទូទាំងពិភពលោក។ ពីឆ្នាំ ១៩៦៧-១៩៦៨ បណ្ដាអ្នកវិទ្យាសាស្ត្រអាមេរិកបាន ស្នើប្រធានាធិបតីអាមេរិកថា÷ ជាតិគីមីពុលពណ៌លឿងទុំមានសារធាតុ Dioxin។ បណ្ដាអង្គការក្រៅរដ្ឋាភិបាលលើទូទាំងពិភពលោក បានថ្កោលទោសនិងមាន សេចក្ដីសម្រេចចិត្តប្រឆាំងជំទាស់ចំពោះការរោយជាតិគីមីពុលពណ៌លឿងទុំ នៅវៀតណាមហើយអំពាវនាវរដ្ឋាភិបាលអាមេរិក និងក្រុមហ៊ុនជាតិគីមីអាមេរិក នានា ត្រូវសងការខូចខាតសំរាប់វៀតណាម។ គណះកម្មាធិការសន្តិភាពពិភព លោកក៏បានយកថ្ងៃទី១០ សីហាជាថ្ងៃ÷ដើម្បី ជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំ/Dioxin វៀតណាម ដើម្បីជួយជ្រោមជ្រែងដែរ។ គណបក្សកុម្មុយនីស្ត ចំនួនជាង៤០ លើទូទាំងពិភពលោកបានចេញសេចក្ដីសម្រេចចិត្តស្នើរដ្ឋាភិបាល អាមេរិកត្រូវមានការទទួលខុសត្រូវចំពោះប្រជាជនវៀតណាម។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគម ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ /Dioxin វៀតណាម បានជឿជាក់ថា÷ ជាមួយការខំប្រឹងប្រែងមិនចេះហត់នឿយ របស់អ្នកគាំទ្រភាពត្រឹមត្រូវលើទូទាំងពិភពលោក យុត្តិធម៌ សមភាពនឹងមកដល់ ជាមួយ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម÷ “គោលដៅទី១របស់យើងខ្ញុំគឺរក្សាគោលដៅដណ្ដើមយុត្តិធម៌ទីពីរគឺ យើងខ្ញុំស្នើរដ្ឋាភិបាលអាមេរិក និងបណ្ដាក្រុមហ៊ុនជាតិគីមីអាមេរិក ត្រូវបោស សម្អាតបរិស្ថានយ៉ាងឆាប់ៗ។ ទី៣គឺ អំពាវនាវបណ្ដាក្រុមហ៊ុនអាមេរិក ជាមួយការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផ្តល់ជំនួយមនុស្សធម៌សំរាប់បណ្ដា ជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម។” ជាតិគីមីពុលពណ៌លឿងទុំ/Dioxin បានជះឥទ្ធិពលដោយផ្ទាល់ទៅលើជំនាន់ ទី៣ និងទី៤របស់គ្រួសារជាច្រើនហើយ។ យុត្តិធម៌មិនទាន់បានអនុវត្ត គឺបណ្ដាជនរួមដំណើរ ក្នុងការតស៊ូដណ្ដើមយុត្តិធម៌របស់បណ្ដា ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាមមិនអាចបញ្ជប់បានទេ៕
Related
More








