ថ្លែងនៅសិក្ខាសាលានេះ លោក Le Tan Dung អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាម បានឲ្យដឹងថា នាបច្ចុប្បន្ន ជនចាស់ជរាជា ច្រើននាក់នៅតែមានគោលបំណងចង់ចូលរួមសកម្មភាពសង្គមកិច្ចនានា។ ដោយ ហេតុនេះ ចាំបាច់ត្រូវលុបចោលឧបសគ្គអំពីអាយុនៅក្នុងគោលនយោបាយ ហើយបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធនិងបរិយាកាសសង្គម ដើម្បីធានាឲ្យ ជនចាស់ជរាអាចចូលរួមសកម្មភាពសេដ្ឋកិច្ចសង្គម។

“នាពេលខាងមុខ យើងខ្ញុំនឹងបន្តដាក់ជូនរដ្ឋាភិបាលនូវកម្មវិធីជួយឧបត្ថម្ភ និងថែទាំដល់ក្រុមមនុស្សងាយរងគ្រោះក្នុងសង្គមដូចជាកុមាកំព្រា ជនពិការ ជន ចាស់ជរា ជនក្រីក្រ ជាដើម។ សកម្មភាពទាំងនេះមិនត្រឹមតែមានការចូលរួមរបស់ រដ្ឋប៉ុណ្ណោះទេ ថែមទាំងរបស់អង្គការសង្គមនានាទៀតផង”។

បញ្ហាជនចាស់ជរាមានការពាក់ព័ន្ធដល់គោលដៅចំនួន១៥ក្នុងគោលដៅ អភិវឌ្ឍដោយចីរភាពទាំង១៧ របស់វៀតណាម។ ដោយហេតុនេះ បណ្ដាតំណាង នៅសិក្ខាសាលាបានចាត់ទុកថា រដ្ឋាភិបាលគប្បីចេញផ្សាយទិសដៅនិង យុទ្ធសាស្ត្រទូទៅដើម្បីបន្សាំជាមួយនឹងភាពចាស់ជរារបស់ប្រជាជន ព្រមទាំង កសាងកម្មវិធីធ្វើសកម្មភាពស្ដីពីភាពចាស់ជរាសម្រាប់ដំណាក់កាល២០២១-២០៣០ផងដែរ៕