VOV WorldVOV World
ភាគកណ្ដាលចាប់ផ្ដើមខែយុវជនស្ម័គ្រចិត្តឆ្នាំ២០១៥
01/03/2015 08:36
Vovworld-នាថ្ងៃទី១មិនាបណ្ដាខេត្តក្រុងនៅភាគកណ្ដាល វៀតណាមបាន​រៀបចំពិធីចាប់ផ្ដើមខែយុវជនឆ្នាំ២០១៥។
ភាគកណ្ដាលចាប់ផ្ដើមខែយុវជនស្ម័គ្រចិត្តឆ្នាំ២០១៥
ភាគកណ្ដាលចាប់ផ្ដើមខែយុវជនស្ម័គ្រចិត្តឆ្នាំ២០១៥ (thanhnien.hue.gov.vn)         Vovworld-នាថ្ងៃទី១មិនាបណ្ដាខេត្តក្រុងនៅភាគកណ្ដាលវៀតណាមបាន ​រៀបចំពិធីចាប់ផ្ដើមខែយុវជនឆ្នាំ២០១៥។​នៅខេត្ត Thua Thien Hue សមាជិក​សម្ព័ន្ធ យុវជនជាង៨០០នាក់បានចូលរួមពិធីចាប់ផ្ដើមខែយុវជនដោយប្រធាន​បទ​យុវវ័យ Hue រួមកំលាំងកាយចិត្តកសាងវប្បធម៍ចរាចរនិងរបៀបរស់នៅ​អរិយ្យធម៍​នគរ។ លោក Van Trung Dung លេខាសម្ព័ន្ធយុវជន Hue បានឲ្យដឹង​ថា៖         “យើងខ្ញុំបានរៀបចំសកម្មភាពឃោសនាអំពីវេទិការយុវជន ពិសេសគឺ​ចំពោះ ​យុវជនសិស្សានុស្សិសដែលកំពុងប្រើប្រាស់ម៉ូតូនិងកង់អគ្គិសនី ទន្ទឹមនឹង​នោះយើង ខ្ញុំបានរៀបចំសកម្មភាពដើម្បីចលនាប្រភពថវិការដើម្បីកសាងផ្ទះ​មេត្តាធម៍ជួយ ឧបត្ថម្ភជនក្រីក្រ។”         រីឯនៅទីក្រុង Da Nang ពិធីចាប់ផ្ដើមខែយុវជនឆ្នាំនេះមានការចូលរួមរបស់​សមាជិក សម្ព័ន្ធយុវជនជាង៨០០នាក់របស់បណ្ដាមូលដ្ឋានសម្ព័ន្ធយុវជនប្លុក​សាលារៀនកំលាំង ប្រដាប់អាវុធអង្គភាពអាជីវកម្ម៕