VOV WorldVOV World
ភាគកណ្តាលវៀតណាមសស្រាកសស្រាំទប់ទលនឹងព្យុះលេខ១០
29/09/2013 08:12
ឧបនាយករដ្ឋមន្រ្តី​វៀតណាមលោក Hoang Trung Hai បានសំណូមពរតំបន់នានា នៅភាគកណ្តាលវៀតណាម
ភាគកណ្តាលវៀតណាមសស្រាកសស្រាំទប់ទលនឹងព្យុះលេខ១០
Vovworld-នៅក្នុងកិច្ចប្រជុំបញ្ជាណែនាំទប់ទល់នឹងខ្យល់ព្យុះលេខ១០នាថ្ងៃត្រង់ ទី២៩ក​ញ្ញាឧបនាយករដ្ឋមន្រ្តី​វៀតណាមលោក Hoang Trung Hai បានសំណូមពរ តំបន់នានានៅភាគកណ្តាលវៀតណាម(ជាបណ្តាតំបន់រងផលប៉ះពាល់ដោយ ខ្យល់ ព្យុះលេខ១០)អង្គភាពមានសមត្ថកិច្ចទាក់ទិន​នានាប្រមូលកំឡាំងចាំបាច់ដើម្បីទប់ ទល់នឹងខ្យល់ព្យុះ។ទន្ទឹមនឹងនោះជម្លៀសប្រជាជនទៅកាន់កន្លែងសុវត្ថិភាពពេ លខ្យល់ព្យុះបោកបក់។ត្រួតពិនិត្យសុវត្ថិភាពបឹង សំណង់ដែលកំពុងសាងសង់។ ​​​​​​​​​​​​​​              ជាមួយពេលគ្នានោះ​តំបន់នានានៅភាគកណ្តាលវៀតណាមពីខែត្រ Quang Binh ដល់ខែត្រQuang Ngaiបាន​ហាមឃាត់ជនគ្រប់រូបចេញទៅសមុទ្រ​  នាវាទូកប្រមាណ ៥ម៉ឹនគ្រឿងនិងអ្នកនេសាទជិត២សែន៥ម៉ឹននាក់ត្រូវបាន​ជូនដំណឹងអំពីទិសទីផ្លាស់ នៃខ្យល់ព្យុះដើម្បីម្ចាស់ការបញ្ចៀស។នាព្រឹកថ្ងៃនេះដែរគណះកម្មការបញ្ជាទប់ទល់ នឹងទឹកជំនន់ខ្យល់ព្យុះនិងសង្រ្គោះជ​នរងគ្រោះទី្រក្រុង Da Nang បាន​រៀបចំកិច្ចប្រជុំ បន្ទាន់សំដៅអនុវត្តវិធានការទប់តល់នឹងខ្យល់ព្យុះ។លោកLe Duy Vong​ប្រធាន គណះកម្មការបញ្ជាទប់ទល់នឹងទឹកជំនន់ខ្យល់ព្យុះនិងសង្រ្គោះជ​នរងគ្រោះទី្រក្រុង Da Nangអោយដឹងថា៖នាបច្ចុប្បនេះ  យើងខ្ញុំបាន​ទាក់ទងជាមួយម្ចាស់នាវាទូកទាំង ឡាយដែលកំពុងនេសាទលើសមុទ្រ។ នាវាទូកទាំងឡាយបានចូលចត់ចូលកន្លែង សុវត្ថភាព។អនុ​ប្រធានគណះកម្មាធិការប្រជាជនទីក្រុង​បានបញ្ជាអោយកំលាំងការពារ ព្រំដែនសហការជាមួយខ័ណ្ឌ Son Tra –Thanh Khe និងLien Chieuជួយ​ឧបត្ថម្ភព្រជាជន ក្នុងការ ជម្លៀសខ្លួន  ។ ខែត្រ​ Thua Thien Hue​និ​ង​ Quang Tri ក៍បានអនុវត្តវិធានការចាំបាច់ដើម្បីទប់ទល់នឹង ខ្យល់ព្យុះលេខ១០នេះផងដែរ៕