VOV WorldVOV World
ពិព័ណរូបថត “ទំនាក់ទំនងវៀតណាម-អង់គ្លេស៖ពីអតីតកាលដល់អនាគតកាល”
04/10/2013 11:52
Vovworld- ពិព័ណរូបថត “ទំនាក់ទំនងវៀតណាម-អង់ក្លេស៖ពីអតីតកាល​ដល់​អនាគត​កាល”​ បានប្រារព្ធឡើងនៅទីក្រុងហូជីមិញ
ពិព័ណរូបថត “ទំនាក់ទំនងវៀតណាម-អង់គ្លេស៖ពីអតីតកាលដល់អនាគតកាល”
ពិព័ណរូបថត “ទំនាក់ទំនងវៀតណាម-អង់គ្លេស៖ពីអតីតកាលដល់អនាគតកាល” (trithucthoidai.vn)         Vovworld- ពិព័ណរូបថត “ទំនាក់ទំនងវៀតណាម-អង់គ្លេស៖ពីអតីតកាល​ ដល់​អនាគត​កាល”​ បានប្រារព្ធឡើងនាថ្ងៃទី៤តុលានៅទីក្រុងហូជីមិញក្នុងឱកាស ​រំលឹកខួប​លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចក្រភព ​អង់គ្លេស ជាមួយ​ប្រធានបទ “បំផុសប៉ិនប្រសព-អភិវឌ្ឍន៍បញ្ញា-ផ្លាស់ប្តូរថ្មីដើម្បី ​ភាព​សម្បូរុងរឿង”។ ពិព័ណ​បានតាំងបង្ហាញរូបថតចំនួន១០០ផ្ទាំងស្ដីពីទំនាក់ ​ទំនង​សហប្រតិបត្តិការរវាង​វៀតណាមនិងចក្រភពអង់គ្លេសលើគ្រប់វិស័យ។ លោក Douglas Barnes អគ្គកុងស៊ុល​អង់គ្លេស៍ប្រចាំនៅទីក្រុងហូជីមិញ​បានឲ្យ​ដឹង​ថា៖          “យើងខ្ញុំមានឆ្នាំ២០១៣ដើម្បីរៀបចំសកម្មភាពជាច្រើនរំលឹកខួបលើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្រោមប្រធានបទសំខាន់ចំនួន ៣ នោះគឺ បំផុសប៉ិនប្រសព អភិវឌ្ឍន៍បញ្ញានិងផ្លាស់ប្តូរថ្មីដើម្បីភាពសម្បូរុងរឿង។ ​យើង​ខ្ញុំសង្ឃឹម​ថា ពិព័ណនេះនឹងរួមចំណែកបំផុសការអភិវឌ្ឍន៍ទំនាក់ទំនងរវាង​ ប្រជាជននៃប្រទេស​ទាំងពីរ។”         ពិព័ណនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១២តុលាឆ្នាំ២០១៣៕