ពិព័ណរូបថតបេតិកភ័ណ្ឌវប្បធម៍វៀតណាមឆ្នាំ២០១៣នៅ Nha Trang-Khanh Hoa
31/10/2013 08:43
Vovworld-សមាគមបេតិកភ័ណ្ឌវប្បធម៍វៀតណាមនិងទស្សនាវដ្តី Vietnam Heritage ទើបនឹងបានរៀបចំពិព័ណរូបថតបេតិកភ័ណ្ឌវៀតណាមឆ្នាំ២០១៣នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។

ពិព័ណរូបថតបេតិកភ័ណ្ឌវប្បធម៍វៀតណាមឆ្នាំ២០១៣នៅ Nha Trang-Khanh Hoa (thegioitieudung.com.vn) Vovworld-សមាគមបេតិកភ័ណ្ឌវប្បធម៍វៀតណាមនិងទស្សនាវដ្តី Vietnam Heritage ទើបនឹងបានរៀបចំពិព័ណរូបថតបេតិកភ័ណ្ឌវៀតណាមឆ្នាំ២០១៣នៅ ទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ ពិព័ណបានឧទ្ទេសនាមជាមួយមហាជនភ្ញៀវទេសចរណ៍នៅក្នុងប្រទេសនិងអន្តរជាតិរូបថត ឆ្នើមបំផុតចំនួន១០០ផ្ទាំងក្នុងការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម-Vietnam Heritage Photo Awards 2013។ រូបថតជាច្រើនបានកត់ឡើងវិញរូបភាពស្រស់ស្អាត ក្នុងជីវភាពរស់នៅខាងវប្បធម៍ស្មារតីរបស់ប្រជាជនគ្រប់ដំបន់ ពីពេលប្រជុំផ្សារ ដំបន់ព្រៃភ្នំ Lao Cai ដល់ពិធីបុណ្យប្រណាំងដំរីរបស់បណ្ដាជនជាតិនៅដំបន់ Tay Nguyen ជាដើម។ សកម្មភាពនេះឆ្ពោះទៅខួបលើកទី៩នៃទិវាបេតិកភ័ណ្ឌវៀត ណាម ទី២៣វិច្ឆិកាឆ្នាំនេះ។ តាមរយៈនោះអំពាវនាវឲ្យមានការយកចិត្តទុកដាក់ របស់សហគមន៍ក្នុងការរកឃើញលើកដម្កើងរក្សានិងអភិរក្សរាល់តំលៃ បេតិកភ័ណ្ឌធម្មជាតិ បេតិកភ័ណ្ឌវប្បធម៍វៀតណាម៕
Related






