ពិធីបើកសន្និសីទកាសែតភាសាបារាំងលើកទី ៤៧

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅស្របគ្នានឹងកិច្ចប្រជុំកំពូល ភាសាបារាំង លើកទី ១៧ ដែលរៀបចំនៅទីក្រុង Yerevan ។ ក្នុងរយៈពេល ៤ ថ្ងៃចាប់តាំង ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែតុលា អ្នកតំណាងទាំងអស់បានចូលរួមរាល់កិច្ច ពិភាក្សាតុមូលក៏ដូចជាកិច្ចប្រជុំតាមប្រធានបទជាច្រើនទាក់ទងនឹងប្រព័ន្ធផ្សព្វ ផ្សាយនិងការធ្វើចំណាកស្រុក។ យោងគណៈកម្មការរៀបចំសន្និសីទបានឲ្យដឹង ថា សន្និសីទលើកនេះបានទាក់ទាញការចូលរួមរបស់តំណាងចំនួន ៣០០នាក់ មកពីអង្គការផ្សព្វផ្សាយសារព័ត៌មាន កាសែត វិទ្យុ និងទូរទស្សន៍នៃប្រទេស និយាយភាសាបារាំងចំនួន ៤៩ ។

សូមបញ្ជាក់ថាសម្ព័ន្ធភាពសារព័ត៌មានភាសាបារាំងគឺជាអង្គការមិនមែនរដ្ឋាភិ បាលមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥០ សំដៅធានាសិទ្ធិសេរីភាព សារព័ត៌មាន៕