VOV WorldVOV World
ពិធីបុណ្យ Tu Luong Xam រំលឹកខួប ១០៨៨ ឆ្នាំនៃជ័យជំនះ Bach Dang
02/03/2026 09:29
(VOVWORLD) - ពិធីបុណ្យ Tu Luong Xam ឆ្នាំ២០២៦ រំលឹកខួប ១០៨៨ ឆ្នាំនៃជ័យជំនះ Bach Dang ជាប្រវត្តិសាស្ត្រនិងខួបលើកទី ១០៨២ ទិវាសោយទិវង្គតរបស់ស្តេច Ngo Quyen ត្រូវប្រារព្ធធ្វើឡើងក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៥ ខែមីនា (ត្រូវនឹងថ្ងៃទី១៤-១៧ ខែមិកសិរឆ្នាំមមី អដ្ឋិស័ក) នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រពិសេសជាតិ Tu Luong Xam (សង្កាត់ ដុងហាយ ទីក្រុងហាហ្វុង)។
ពិធីបុណ្យ Tu Luong Xam រំលឹកខួប ១០៨៨ ឆ្នាំនៃជ័យជំនះ Bach Dang
ពិធីក្បួនដង្ហែ ដែលជាពិធីពិសេសៗនៅក្នុងពិធីបុណ្យប្រពៃណី Tu Luong Xam។ រូបថត៖ VOV Tu Luong Xam គឺជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស ដែលគោរពបូជាស្ដេច Ngo Quyen - វីរបុរសជាតិ ដែលបានដឹកនាំកងទ័ពនិងប្រជាជនឲ្យបង្កើតឡើងជ័យជម្នះ Bach Dang ក្នុងឆ្នាំ ៩៣៨ បើកយុគសម័យដ៏យូរអង្វែងនៃឯករាជ្យនិងស្វ័យភាពសម្រាប់ប្រជាជាតិវៀតណាម។ Tu Luong Xam គឺជាកន្លែងដែលស្ដេច Ngo Quyen បានជ្រើសរើសជាបន្ទាយកណ្ដាលក្នុងការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពាន។ លោកស្រី Nguyen Khanh Chi អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ដុងហាយ និងជាអនុប្រធានគណៈកម្មការរៀបចំពិធីបុណ្យ Tu Luong Xam ឆ្នាំ២០២៦ បានឲ្យដឹងថា៖ “នេះជាឆ្នាំដំបូងដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងបរិបទនៃការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ដោយមានស្មារតីសកម្ម ការទទួលខុសត្រូវ និងការចូលរួមដោយព្រមៗគ្នានៃប្រព័ន្ធនយោបាយទាំងមូល លក្ខខណ្ឌមូលដ្ឋានទាំងអស់ត្រូវបានត្រៀមជាស្រេចរួចរាល់ហើយ ដើម្បីឲ្យពិធីបើកនៅថ្ងៃទី ៣ ខែមីនា ប្រព្រឹត្តទៅយ៉ាងឱឡារិក និងស្របតាមបទប្បញ្ញត្តិប្រពៃណី”។ ពិធីបុណ្យប្រពៃណី Tu Luong Xam ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនៅឆ្នាំ ២០២២។ នៅឆ្នាំ ២០២៥ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Tu Luong Xam ត្រូវបានថ្នាក់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេស៕
TAG
VOV/VOVworld/ពិធីបុណ្យ/វៀតណាម/ជ័យជំនះ/Bach Dang