ពិធីបុណ្យសៀវភៅហាណូយ២០១៥រួមចំណែកលើកដម្កើងបណ្ដាបេតិកភ័ណ្ឌរដ្ឋធានី

(VOV)_ពិធីបុណ្យសៀវភៅហាណូយ២០១៥ ត្រូវបានបើកនាព្រឹកថ្ងៃទី២៩
កញ្ញា នៅទីក្រុងហាណូយ ដោយមានស្តង់ទំនិញចំនួនជិត១៧០ និងសៀវភៅ​ជាង
ពីរហ្មឺនប្រភេទ។ ពិធីបុណ្យសៀវភៅនេះត្រូវបានតំរៀបជា៣ផ្នែក៖ បក្សនិងលោកប្រធានហូជីមិញ មាតុប្រទេសនិងកោះសមុទ្រ និង ហាណូយ-រដ្ឋធានី​វប្បធម៌ វីរភាព
ដើម្បីសន្តិភាព។ មកដល់ទីនេះ ក្រៅពីបំពេញ​បានសេចក្ដី​ស្រឡាញ់ចូលចិត្តសៀវ
ភៅរបស់ខ្លួន ទស្សនិកជនក៏បានយល់ដឹងបន្ថែមអំពី​បណ្ដាបេតិកភ័ណ្ឌពិភពលោក
និងវៀតណាមទៀតផង។ លោក Ho Van Hau ជនមួយនាក់នៅខ័ណ្ឌ Cau Giay រដ្ឋ
ធានីហាណូយ បានអោយដឹងថា៖

“ នេះ​ជាលើកទីពីរហើយ ដែលខ្ញុំបានចូលរួមពិធីបុណ្យសៀវភៅហាណូយ។ ​
ឆ្នាំ​នេះ​ ខ្ញុំ​ឃើញថាទ្រង់ទ្រាយពិធីបុណ្យធំជាង ការរៀបចំល្អ ស្អាតជាង ជួយមិត្ត​អ្នក
អានស្វែងរកខៀវភៅងាយស្រួលជាង។ ពិធីបុណ្យសៀវភៅនេះបានលើកទឹកចិត្ត
ការអានសៀវភៅ និងវប្បធមអានសៀវភៅជាច្រើន៕”