VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតអគ្គលេខាបក្ស Le Hong Phong។
06/09/2012 10:43
VOV-នាព្រឹកថ្ងៃទី៦កញ្ញានៅទីក្រុង Vinh ខេត្ត Nghe An វៀតណាមបាន​ប្រព្រឹត្ត​ទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី១១០ទិវាកំណើតអគ្គលេខា​បក្ស​កុម្មុយនីស្ត វៀតណាម Le Hong Phong។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតអគ្គលេខាបក្ស Le Hong Phong។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតអគ្គលេខាបក្ស Le Hong Phong         VOV-នាព្រឹកថ្ងៃទី៦កញ្ញានៅទីក្រុង Vinh ខេត្ត Nghe An វៀតណាមបាន​ ប្រព្រឹត្ត​ទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតអគ្គលេខា​បក្ស​ កុម្មុយនីស្តវៀតណាម Le Hong Phong។​ អញ្ជើញចូលរួមពិធីមាន​អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Nguyen Phu Trong ប្រធានរដ្ឋសភា Nguyen Sinh Hung អតីតប្រធានរដ្ឋសភា Nguyen Van An រួមជាមួយ​ថ្នាក់ដឹកនាំបក្សរដ្ឋ អ្នកបដិវត្ត ជើងចាស់ ថ្នាក់ដឹកនាំខេត្ត Nghe An និង​ប្រជាជន​គ្រប់ស្រទាប់ក្នុងខេត្ត។ ថ្លែង សន្ទរកថានៅពិធី អគ្គលេខា Nguyen Phu Trong បាន​អះអាង​ថា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Le Hong Phong ជា​សិស្ស​ឆ្នើមមួយរូបរបស់លោកប្រធាន ហូជីមិញ ជាអ្នកដែលបូជាជីវិតរបស់ខ្លួនឲ្យ​បុព្វហេតុ​ឯករាជ្យសេរីភាពរបស់ មាតុប្រទេសនិងសុភមង្គលរបស់ប្រជាជន។ អគ្គលេខា​ Nguyen Phu Trong បាន អះអាងថា៖         “មានអាយុ៤០ឆ្នាំ មានរយៈពេល២០ឆ្នាំធ្វើសកម្មភាពបដិវត្តជាបន្តបន្ទាប់​ ភ្លឺស្វាង សមមិត្ត Le Hong Phong បានបូជាជីវិតរបស់ខ្លួនឲ្យបុព្វហេតុ​បដិវត្ត​ដ៏​ ភ្លឺស្វាង​របស់​បក្ស​និងប្រជាជាតិ។ សមមិត្តជាគំរូអំពីសីលធម៍ក្តីស្រឡាញ់គ្រួសារ​ ស្រុក​កំណើតមាតុ​ប្រទេសអស់មួយជីវិត្យបូជាដើម្បីឯករាជ្យសេរីភាពនៃមាតុ​ ប្រទេស​សុភមង្គលរបស់​ប្រជាជនស្មោះត្រង់ជាមួយបក្ស ជានិច្ចកាលសុទ្ឋិនិយម ​ជឿជាក់​ទៅលើជ័យជំនះ​របស់​បដិវត្ត៕”

More