VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៨ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម
08/05/2013 10:29
(VOV)_នាយប់ថ្ងៃទី៧ ឧសភានៅកោះ Song Tu Tay ស្រុកកោះ Truong Sa (ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៨ទិវាបង្កើតកងទ័ពជើងទឹកប្រជាជន​វៀតណាម ( ថ្ងៃទី ៧ ឧសភាឆ្នាំ ១៩៥៥ ថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៣)។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៨ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម
(VOV)_នាយប់ថ្ងៃទី៧ ឧសភានៅកោះ Song Tu Tay ស្រុកកោះ Truong Sa (ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សា វរីយ៍លើកទី៥៨ទិវាបង្កើតកងទ័ពជើងទឹកប្រជាជន​វៀតណាម(ថ្ងៃទី៧ ឧសភាឆ្នាំ  ១៩៥៥ ថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៣)។ ថ្លែងមតិនៅក្នុងពិធីនេះ ឧត្តមនាវីត្រី Dinh  Gia That ស្នងការនយោបាយ​ កងទ័ព​ជើងទឹកប្រជាជនវៀតណាម បានសង្កត់ធ្ងន់ ថា÷ ​ពិធីរំលឹកខួបអនុស្សាវរីយ៍​នេះ​ ជាព្រឹត្តិការណ៍មានអត្ថន័យដ៏សែនសំខាន់ដើម្បី កម្មាភិបាល យុទ្ធជន​​រំលឹកឡើងវិញនូវប្រពៃណីដ៏អង់អាចក្លាហាន ក្នុងរយះ ពេល ជាង ៥០ឆ្នាំកសាង តស៊ូ និងរីកធំធាត់។ទន្ទឹមនឹងនោះ អះអាងថា ភារកិច្ចការពាររឹង មាំ​បូរណភាពដែនដី អធិបតេយ្យភាពកោះ សមុទ្រ ខ្ពងរាបបាតសមុទ្ររបស់​មាតុ ប្រទេស  ជាភារកិច្ចដ៏ធ្ងន់ធ្ងរ និងត្រចះត្រចង់។ កងទ័ពទាំងមូលប្រមូលផ្តុំគ្រប់កម្លាំង កសាង កងទ័ពជើងទឹកបដិវត្ត ចំណាណ ទំនើប ការពារ​រឹងមាំបូរណភាពដែនដីនិង អធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិ ​រក្សាររឹងមាំបរិយាកាសសន្តិភាព ស្ថិរ ភាព  និងចំណងសាមគ្គីភាព ជាមួយ​ប្រទេសជិតខាងនានា រួមចំណែកកសាងនិង ការពារ រឹងមាំមាតុប្រទេស​វៀតណាមសង្គមនិយម៕