VOV WorldVOV World
ពិធីសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅ Ninh Thuan ដោយមានទុនវិនិយោគជាង ១.០០០ ពាន់លានដុង
25/10/2020 11:07
(VOVWORLD) - រោងចក្រថាមពលពន្លឺព្រះអាទិត្យ Ha Do Ninh Phuoc ដោយមានអនុភាព ៥០ មេហ្កាវ៉ាត់ (MWp) ជាមួយការវិនិ យោគ ជាង ១.០០០ ពាន់លាន ដុង។
ពិធីសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅ Ninh Thuan ដោយមានទុនវិនិយោគជាង ១.០០០ ពាន់លានដុង
 ពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Ha Do Ninh នាថ្ងៃទី ២៤ ខែតុលា នៅតំបន់ចំនួន ២ គឺឃុំ Phuoc Thai និង Phuoc Vinh ស្រុក Ninh Phuoc (ខេត្ត Ninh Thuan) សម្ព័ន្ធក្រុមហ៊ុន Ha Do បានសហការ ជាមួយគណៈកម្មាធិ ការប្រជាជនខេត្ត  Ninh Thuan ដើម្បីប្រារព្វពិធីបើក សម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Ha Do Ninh Phuoc  ដោយមានអនុភាព ៥០ មេហ្កាវ៉ាត់ (MWp) ជាមួយការវិនិយោគ ជាង ១.០០០ ពាន់លាន ដុង។ នេះគឺជាគម្រោងដែលប្រើបច្ចេកវិទ្យាទំនើបនិង ជឿនលឿនបំផុតនាពេលបច្ចុប្បន្ននេះដោយមានប្រព័ន្ធធ្នើរបង្វិលតាមផ្នែកបច្ចេកវិទ្យា Ideematec (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់)។ ក្រោយពីការសាងសង់យ៉ាងមមាញឹកអស់រយៈពេលជាង ៣ ខែ រោងចក្រថាមពលពន្លឺព្រះអាទិត្យ Ha Do Ninh Phuoc បានបង្កើតអគ្គិសនីជាផ្លូវការនិងភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិនាថ្ងៃទី ១ ខែកញ្ញា ហើយត្រូវបានទទួលស្គាល់ទិវាប្រតិបត្តិការពាណិជ្ជកម្មកាលពីថ្ងៃទី ៤ ខែកញ្ញាដោយក្រុមហ៊ុនលក់ដូរអគ្គិសនីនៃសម្ព័ន្ធក្រុមហ៊ុន អគ្គិសនីជាតិ វៀតណាមផងដែរ។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំគម្រោងនេះនឹងផលិតអគ្គិសនីប្រមាណ ៩២ លានគីឡូវ៉ាត់ម៉ោងដល់បណ្តាញអគ្គិសនីជាតិ ដោយរួមចំណែកថវិកាក្នុងស្រុកប្រមាណ ៣៧ ពាន់លានដុង / ឆ្នាំផងដែរ៕