VOV WorldVOV World
ពង្រីកស្មារតី “វ័យអាយុកាន់ខ្ពស់ ឆន្ទះកាន់តែខ្ពស់” របស់ជនចាស់ជរា
13/12/2013 09:33
Vovworld-នាថ្ងៃទី១២ធ្នូ ពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូមក​ចូលរួមសន្និសីទលើកដម្កើងជនចាស់ជរាគំរូ ចូលរួមការពារអធិបតេយ្យភាព​សន្តិសុខព្រំដែនសមុទ្រកោះ
ពង្រីកស្មារតី “វ័យអាយុកាន់ខ្ពស់ ឆន្ទះកាន់តែខ្ពស់” របស់ជនចាស់ជរា
អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាមលោក Nguyen Phu Trong បានលើកដម្កើងរាល់ស្នាដៃការងារល្អប្រសើររបស់ជនចាស់ជរា (VOV)         Vovworld-នាថ្ងៃទី១២ធ្នូ នៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូមក​ចូលរួមសន្និសីទលើកដម្កើងជនចាស់ជរាគំរូ ចូលរួមការពារអធិបតេយ្យភាព​សន្តិសុខព្រំដែនសមុទ្រកោះ អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាមលោក Nguyen Phu Trong បានលើកដម្កើងរាល់ស្នាដៃការងារល្អប្រសើររបស់ជនចាស់ជរាដែល​បានរួមចំណែកជាក់ស្ដែងទៅក្នុងការរក្សាសន្តិសុខការពារមាតុប្រទេសនៅដំបន់ ព្រំដែនឆ្ងាយដាច់ស្រយាលសមុទ្រកោះ។         “បទពិសោធន៍របស់យើងគឺប្រជាជនទាំងមូលចូលរួមគ្រប់វិស័យ។ ប្រជាជន ធ្វើ​បង្កើតគ្រឹះស្ថានដ៏ចីរភាពបាន។​ ខឿនការពារជាតិរបស់យើងគឺការពារជាតិ​ ប្រជាជនទាំងមូល។ ក្នុងនោះកំលាំងប្រដាប់អាវុធជាស្នូល នៅដំបន់ព្រំដែនគឺ​កងទ័ពការពារព្រំដែនជាស្នូល។​ កំលាំងទាំងពីរបានសហការជាមួយគ្នាមានតួនាទី​ស្នូលក្រោមការដឹកនាំរបស់បក្សនិងប្រជាជនស្រុះចិត្តគំនិតនោះយើងទើបមាន​ ចីរភាព៕”

More