ព្រលានយន្តហោះនៅកោះ Palu នឹងតភ្ជាប់ឡើងវិញយ៉ាងឆាប់ៗបន្ទាប់ពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមី

រតាមផែនការ កិច្ចការនេះនឹងបញ្ចប់នាថ្ងៃទី១១ខែតុលា ដោយមានការ ស្តារឡើងវិញការខូចខាតប្រះបាក់ស្រុតផ្លូវហោះហើរចំនួន ២៥០០ម៉ែត្រ ដើម្បីធ្វើ ឲ្យជើ ហោះហើរពាណិជ្ជកម្មអាចដំណើរការយ៉ាងងាយស្រួលផងដែរ។

គ្រោះរញ្ជួយដីនៅ SULAWESI នាថ្ងៃទី២៨ខែកញ្ញាបានរងការខូចខាត យ៉ាង ធ្ងន់ធ្ងរផ្លូវហោះហើរមានប្រវែង ៥០០ម៉េត្រ ក្នុងចំណោម ២៥០០ម៉េត្រ ហើយបណ្តាលឲ្យយន្តហោះធុនធំមិនអាចចេញដំណើរនិងចុះចតបានឡើយ។ ខណៈដែលត្រូវបានជួសជុលផ្លូវហោះហើរទាំងនេះ យន្តហោះធុនធំ ដូចជា យន្តហោះប្រភេទ CN235 Airbus 320 និង 370 អាចដំណើរការឡើងវិញ នឹងរួមចំណែកពន្លឿនការដឹកជញ្ជូនទំនិញឧបត្ថម្ភតាមរយៈផ្លូវអាកាសយ៉ាងឆាប់ៗ ដល់តំបន់ជួបការលំបាកនេះផងដែរ៕