ព្រឹទ្ធសភាអាមេរិកអនុម័តលើពង្រាងច្បាប់ទាក់ទិនដល់អ៊ីរ៉ង់
08/05/2015 09:06
(VOVworld) – ក្នុងជំហានដែលត្រូវបានចាត់ទុកជាដាក់ សម្ពាធន៍ទៅលើរដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Barack Obama នាថ្ងៃទី ៧ ឧសភា ព្រឹទ្ធសភា អាមេរិកបានអនុម័តលើពង្រាងច្បាប់ស្តីអំពីការត្រួត ពិនិត្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ (Iran Nuclear Agreement Review Act)។

ព្រឹទ្ធសភាអាមេរិកអនុម័តលើពង្រាងច្បាប់ទាក់ទិនដល់អ៊ីរ៉ង់ (Image: VNA) (VOVworld) – ក្នុងជំហានដែលត្រូវបានចាត់ទុកជាដាក់សម្ពាធន៍ទៅលើរដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Barack Obama នាថ្ងៃទី ៧ ឧសភា ព្រឹទ្ធសភា អាមេរិកបានអនុម័តលើពង្រាងច្បាប់ស្តីអំពីការត្រួតពិនិត្យកិច្ចព្រមព្រៀងនុយក្លេ អ៊ែរជាមួយ អ៊ីរ៉ង់ (Iran Nuclear Agreement Review Act)។ តាមនោះ រដ្ឋអំណាចរបស់ លោក Barack Obama គ្មានសិទ្ធិលុបចោលបណ្ដាបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ក្នុង អំឡុង យ៉ាងតិចបំផុត ៣០ ថ្ងៃ ក្នុងពេលដែល អ្នកនិតិបញ្ញាត្តិកំពុងពិនិត្យមើលកិច្ច ព្រមព្រៀង ចុងក្រោយដែលក្រុម P5+1 និងអ៊ីរ៉ង់អាចទទួលបានពីឥឡូវនេះដល់ថ្ងៃ ទី ៣០ មិថុនា ខាងមុខ។ ព្រឹទ្ធសភាអាមេរិកក៏បាននាំចេញលក្ខ័ណ្ឌថា៖ ក្នុងករណី បណ្ដាព្រឹទ្ធ សមាជិកមិនយល់ព្រមជាមួយកិច្ចព្រមព្រៀងពោលខាងលើ នោះគឺ ប្រធានាធិបតី Obama នឹងបាត់បង់សិទ្ធិលុបចោលរាល់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលរដ្ឋសភអាមេរិកអនុវត្តទៅលើអ៊ីរ៉ង់៕
Related







