ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តអំពីសន្តិសុខលើសមុទ្រ
12/06/2013 12:08
(VOVworld) – នាថ្ងៃទី ១១ មិថុនា ព្រឹទ្ធសភាអាមេរិកបាន អនុម័តលើសេចក្តីសម្រេចចិត្តជាថ្មីម្តងទៀតក្នុងនោះគាំទ្រ យ៉ាងខ្លាំងក្លារបស់ខ្លួនចំពោះការដោះស្រាយជំលោះអាធិប តេយ្យភាពនិងបូរណៈភាពដែនដីនិងសិទ្ធិយុត្តាធិការសមុទ្រ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយសន្តិវិធី។

(VOVworld) – នាថ្ងៃទី ១១ មិថុនា ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តី សម្រេចចិត្តជាថ្មីម្តងទៀតក្នុងនោះគាំទ្រយ៉ាងខ្លាំងក្លារបស់ខ្លួនចំពោះការដោះ ស្រាយជំលោះអាធិបតេយ្យភាពនិងបូរណៈភាពដែនដីនិងសិទ្ធិយុត្តាធិការ សមុទ្រក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយ សន្តិវិធី។ សេចក្តីសម្រេចចិត្តលើក ច្បាស់ថា៖ ព្រឹទ្ធ សភាអាមេរិកថ្កោលទោសរាល់ការគំរាមកំហែង ឬ ការប្រើ ប្រាស់អាវុធសំដៅអនុវត្តការទាមទាអធិបតេយ្យភាពដែនដីដែនសមុទ្រ ឬ ការផ្លាស់ប្តូរស្ថានភាពក្នុង តំបន់សមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ សេចក្តីសម្រេចចិត្តអំពាវនាវឲ្យរាល់ភាគីទាក់ទិនអត់ធ្មត់រាល់សកម្មភាពដែល ធ្វើឲ្យជំលោះនៅទីនេះកាន់តែស្គុកស្មាញថែមទៀត។ ព្រឹទ្ធសភាអាមេរិកគាំទ្រ យ៉ាងខ្លាំងការពន្លឿនកសាងក្រមប្រតិបត្តិតំបន់លើសមុទ្រខាងកើត (COC) រវាង អាស៊ាននិងចិន។ សេក្តីសម្រេចចិត្តសង្កត់ធ្ងន់ថា៖ ព្រឹទ្ធសភាអាមេរិកគាំទ្រដំណោះ ស្រាយជំលោះលើសមុទ្រដោយឈរលើគោលការណ៍រក្សាសន្តិភាពសន្តិសុខ គោរពច្បាប់អន្តរជាតិនិងធានាសកម្មភាពពាណិជ្ជកម្មនាវាចរណ៍ស្របច្បាប់។ ព្រឹទ្ធសភាអាមេរិកវាយតំលៃខ្ពស់ចំពោះសារៈសំខាន់របស់បណ្ដាយន្តការតំបន់ ដូចជា សន្និសីទជាន់ខ្ពស់អាស៊ីបូរព៌ារអាស៊ាននិងវេទិការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឋានៈគ្រឹសដ្ឋាន បង្កើតក្របខ័ណ្ឌនានា ដើម្បីជំរុញសន្តិភាពសន្តិសុខនិងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ព្រឹទ្ធសភាសង្កត់ ធ្ងន់ថា៖ អាមេរិកមានផលប្រយោជន៍ជាតិចំពោះសេរីនាវាចរណ៍និងអាកាស ចរណ៍ក្នុងតំបន់សមុទ្រអាស៊ី-ប៉ាស៊ីហ្វិក។ សេចក្តីសម្រេចចិត្តលើកច្បាស់ថា៖ រឿងហេតុគ្រោះថ្នាក់ដែលបានកើតមានឡើងជាចបន្តបន្ទាប់នាពេលថ្មីៗនេះ ដូចជា ការដែលនាវារបស់ចិនកាត់កាបនៃនាវារុករកប្រេងឧស្ម័ន្ធរបស់វៀតណាម ចិនទន្ទ្រានកាន់កាប់តំបន់ Scarborough ក្នុងតំបន់សមុទ្ររបស់ហ្វីលីពីននិងចិន ចុះផ្សាយផែនទី “អណ្ដាតគោ ៩ កំណាត់” សុទ្ធតែធ្វើឲ្យស្ថានភាពលើសមុទ្រខាង កើតអស្ថិរភាព។ ព្រឹទ្ធសភាអាមេរិកសម្តែងនូវការព្រួយបារម្មណ៍ចំពោះការអភិវឌ្ឍន៍ “ទីក្រុង Sansa” និងការបង្កើតមូលដ្ឋានយោធារបស់ចិននៅទីនេះ។ សេចក្តីសម្រេច ចិត្តរបស់ព្រឹទ្ធសភាអាមេរិកក៏បានផ្តោតទៅលើជំលោះលើសមុទ្រ Hoa Tung នា ពេលថ្មីៗនេះនិងអំពាវនាវឲ្យភាគីនានាមាន វិធានការដោះស្រាយជំលោះដោយ សន្តិវិធី៕ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្តជាថ្មីម្តងទៀតក្នុងនោះគាំទ្រយ៉ាងខ្លាំងក្លារ បស់ខ្លួនចំពោះការដោះស្រាយជំលោះអាធិបតេយ្យភាពនិងបូរណៈភាពដែនដីនិងសិទ្ធិយុត្តាធិការ សមុទ្រក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដោយសន្តិវិធី។ (Image: VOV Online)
Related






