VOV WorldVOV World
ចាប់ផ្តើមសកម្មភាពឃោសនានិងវប្បធម៌ APEC ឆ្នាំ ២០២៧
23/12/2025 11:35
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ អនុគណៈកម្មាធិការឃោសនា និងវប្បធម៌នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ឆ្នាំ២០២៧ បានបើកកិច្ចប្រជុំដំបូង។ នៅក្នុងកិច្ចប្រជុំ តំណាងក្រសួងការបរទេសបានប្រកាសសេចក្តីសម្រេចចិត្តបង្កើតអនុគណៈកម្មាធិការឃោសនា និងវប្បធម៌នៃគណៈកម្មាធិការជាតិ APEC ២០២៧ ដឹកនាំដោយលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស។
ចាប់ផ្តើមសកម្មភាពឃោសនានិងវប្បធម៌ APEC ឆ្នាំ ២០២៧
អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang។ រូបថត៖ Tran Thuy Ngoc/VOV1 APEC ឆ្នាំ២០២៧ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ នឹងមានសកម្មភាពជាច្រើន ក្នុងនោះ មានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ចំនួន ៥ កិច្ចប្រជុំរដ្ឋមន្ត្រីចំនួន ៨ និងសប្តាហ៍កម្រិតខ្ពស់ APEC នៅកោះ Phu Quoc។ យោងតាមអនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang វៀតណាមធ្លាប់បានធ្វើជាម្ចាស់ផ្ទះ APEC ចំនួន ២ដង នៅឆ្នាំ ២០០៦ និងឆ្នាំ ២០១៧ ដូច្នេះ វៀតណាមមានបទពិសោធន៍ក្នុងការរៀបចំ APEC ២០២៧ ឲ្យកាន់តែប្រសើរឡើង និងឆ្លៀតយកឱកាសនេះដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ៖       
TAG
VOV/VOVworld/សកម្មភាពឃោសនា/វប្បធម៌/APEC/វៀតណាម​