ឆ្នាំទេសចរណ៍ជាតិ ២០២៦ - ឱកាសផ្សព្វផ្សាយតម្លៃវប្បធម៌ ធម្មជាតិ និងមនុស្សនៃតំបន់តីង្វៀន
05/03/2026 11:54
(VOVWORLD) - នារសៀលថ្ងៃទី ៥ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហាណូយ ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ បានរួមគ្នារៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹងអំពីឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ngo Le Van ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាត ជូនដំណឹងអំពីឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦។ រូបថត៖ cand.com.vn អញ្ជើញចូលរួមសន្និសីទ មានអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ngo Le Van ថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងតំណាងជាង ១០០ នាក់មកពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងវៀតណាម។ Poster សម្រាប់ឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦។ រូបថត៖ cand.com.vn ឆ្នាំទេសចរណ៍ជាតិ ២០២៦ ក្រោមប្រធានបទ៖ យ៉ាឡាយ - ព្រៃភ្នំប៉ះសមុទ្រ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ មួយក្នុងការឧទ្ទេសនាម និងផ្សព្វផ្សាយរូបភាពរបស់គោលដៅនិងផលិតផលទេសចរណ៍វិសេសវិសាល: លើកតម្កើងតម្លៃវប្បធម៌រូបិយនិងអរូបិយរបស់ខេត្តយ៉ាឡាយ និងវៀតណាម; ជំរុញការតភ្ជាប់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍រវាងមូលដ្ឋាននានា; ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ngo Le Van ការរៀបចំឆ្នាំទេសចរណ៍ជាតិវៀតណាមមិនត្រឹមតែដើម្បីជំរុញការផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិនិងប្រជាជនយ៉ាឡាយនិងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកម្លាំងជំរុញសម្រាប់ទីផ្សារ ចាប់ផ្តើមការតភ្ជាប់តំបន់ ផ្លាស់ប្តូរថ្មីផលិតផល គុណភាពសេវាកម្ម និងលើកកម្ពស់ម៉ាកយីហោទេសចរណ៍ជាតិទូទាំងពិភពលោក។ នេះក៏ជាសកម្មភាពលេចធ្លោមួយរបស់ខេត្តយ៉ាឡាយ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រការទូតវប្បធម៌ដល់ឆ្នាំ ២០៣០ ដែលដឹកនាំ និងអនុវត្តន៍ដោយក្រសួងការបរទេស ក្នុងនោះ ផ្សារភ្ជាប់ការទូតជាមួយទេសចរណ៍ និងវប្បធម៌។
TAG
VOV/VOVworld/ឆ្នាំទេសចរណ៍ជាតិ ២០២៦/វប្បធម៌/ធម្មជាតិ/តំបន់តីង្វៀន
Related







