ចិនជំរុញឪកាសវិនិយោគនិងទេសចរណ៍នៅអាស៊ាន
05/11/2013 09:07
(VOVworld)-អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) លោក Ma Mingqiang និងក្រុមផលិតភាពយន្ត ចំណុះស្ថានីយវិទ្យុទូរទស្សន៍មជ្ឈឹមចិន (CCTV) នឹង ទៅកាន់នៅឥណ្ដូណេស៊ីក្នុងសប្តាហ៍នេះ ដើម្បីជំរុញ ឪកាសវិនិយោគនិងទេសចរណ៍នៅប្រទេសនេះ។

ACC ប្រមូលផ្ដុំចូលក្នុងការកែលំអរនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន (Image:Vietnam+) (VOVworld)-អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) លោក Ma Mingqiang និងក្រុមផលិតភាពយន្តចំណុះស្ថានីយវិទ្យុទូរទស្សន៍មជ្ឈឹមចិន (CCTV) នឹងទៅកាន់នៅឥណ្ដូណេស៊ីក្នុងសប្តាហ៍នេះ ដើម្បីជំរុញឪកាសវិនិយោគ និងទេសចរណ៍នៅប្រទេសនេះ។លោក Ma Mingqiang បានអោយដឹងថា ACC ប្រមូលផ្ដុំចូលក្នុងការកែលំអរនូវទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាង ចិននិងសមាជិកអាស៊ានទាំងអស់ ជាពិសេសក្នុងវិស័យវិនិយោគទុន ពាណិជ្ជកម្ម អប់រំ វប្បធម៏និងទេសចរណ៍ អំពាវនាវបណ្ដាអ្នកធ្វើវិនិយោគបរទេសមានទំនុក ទុកចិត្ត បណ្ដាក់ទុនចូលអាស៊ាន និងលើកទឹកចិត្តប្រជាជនចិនទៅកំសាន្តនៅ ប្រទេសសមាជិកអាស៊ាននានា។មុននោះ ACC បានផ្សាយបណ្ដាកម្មវិធី មាន រយៈពេលពី៥ដល់៧នាទី លើបណ្ដាញ CCTV អំពីទេសចរណ៍កម្ពុជា ដែលធ្វើ អោយបរិមាណភ្ញៀវទេសចរចិន ដែលទៅទស្សនាកម្ពុជា បានកើនពី១,២លាន លើកនាក់ក្នុងឆ្នាំ២០១១ឡើង១,៨លានលើកនាក់ក្នុងឆ្នាំ២០១២។បន្ទាប់ពីកម្ពុជា និងឥណ្ដូណេស៊ី ACC នឹងអនុវត្តន៍បណ្ដាផែនការស្រដៀងគ្នារនៅប្រទេសស មាជិកផ្សេងៗនៅក្នុងអាស៊ាន៕
Related
More





