VOV WorldVOV World
ចិនរំលឹកខួបអនុស្សាវរីយ៌លើកទី៦៤ទិវាបុណ្យជាតិ
01/10/2013 08:57
(VOVworld)-នាយប់ថ្ងៃទី៣០កញ្ញា ចិនបានរៀបចំពិធីរំលឹកខួបលើកទី ៦៤នៃទិវាបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតចិន
ចិនរំលឹកខួបអនុស្សាវរីយ៌លើកទី៦៤ទិវាបុណ្យជាតិ
ទិដ្ឋភាពនៃពិធី (រូបថតៈTTXVN ) (VOVworld)-នាយប់ថ្ងៃទី៣០កញ្ញា ចិនបានរៀបចំពិធីរំលឹកខួបលើកទី ៦៤នៃទិវា បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតចិន (ថ្ងៃទី១តុលា​១៩៤៩-ថ្ងៃទី១តុ លា២០១៣) នៅមហាសាលប្រជាជននៅទីក្រុងបេកាំង។ ថ្លែងមតិក្នុងពីធី នាយក រដ្ឋមន្រ្តីចិនលោក Li keqiang បានសង្ក់តធ្ងន់ថា តាំងពី ពេលធ្វើកំណែទម្រង់​និង បើកទ្វាដល់សព្វថ្ងៃនេះ បក្សកុម្មុយនិស្តចិន បានដឹកនាំ ប្រជាជននៃបណ្តាជនជាតិ លើទូទាំងប្រទេស សាមគ្គីភាព បើកចេញផ្លូវឈាន ឡើងទៅមុខ ឆ្ពោះទៅមាគ៌ា សង្គមនិយមតាមបែបចិន ព្រមទាំងសម្រេចបានសមិទ្ធិដ៏ធំធេង បង្កើតគ្រឹះស្ថាន កសាង សង្គមលើគ្រប់វិស័យ។ អំពីវិស័យអន្តរជាតិ នាយករដ្ឋមន្រ្តីលោកLi keqiang អះអាងថា មុនក៏ដូចជាក្រោយ ចិនមិនផ្លាស់ប្តូរឡើយគឺដើរតាមមាគ៌ាសន្តិភាព អភិវឌ្ឍន៌ និងមានគោលបំណង​រួមជាមួយបណ្តាប្រទេសលើពិភពលោកចែក រំលែក ឳកាស អភិវឌ្ឍន៌ និងជំនះពុះពាលើបណ្តាការសាកល្បង រក្សាស្ថិរភាពតំបន់និង សន្តិភាពពិភពលោក៕