VOV WorldVOV World
ចលនាប្រឡងប្រណាំងក្នុងជនជាតិភាគតិចរួមចំណែកលើកកំពស់ស្មារតីសាមគ្គីភាពក្នុងសង្គម
23/09/2015 08:54
(VOVworld)-ថ្លែងមតិនៅក្នុងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល២០១១-២០១៥របស់គណៈកម្មាធិការជនជាតិ ដែលបានប្រព្រឹត្ត
ទិដ្ឋភាពនៃពិធី (VOVworld)-ថ្លែងមតិនៅក្នុងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល២០១១-២០១៥របស់គណៈកម្មាធិការជនជាតិ ដែលបានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី២៣កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអំពាវនាវជនរួមជាតិនៃបណ្តាជនជាតិភាគតិច បន្តពង្រីករាល់ ចលនាប្រ ឡងប្រណាំង កសាងផែនមហាសាមគ្គីក្នុងប្រជាជនទាំងមូល សាមគ្គីក្នុងសហ គមន៍ ដើម្បីកែលំអរនិងលើកកំពស់ជីវភាពរស់នៅទាំងខាង សំភារៈនិងខាង ស្មារតី៖      “នេះជាបណ្តាជនគំរូជឿនលឿន។ យើងត្រូវពង្រីកនិង អភិវឌ្ឍន៍គំរូល្អ ទាំងអស់នេះ ដើម្បីរៀបចំឲ្យក្លាយទៅជាចលនាប្រឡងប្រណាំង។ ដោយសារ បក្សជាអ្នកដឹកនាំ រដ្ឋគ្រប់គ្រង ហើយគណៈកម្មាធិការ ជនជាតិជាសេនាធិការ ផងនិងគ្រប់គ្រងផង។​បានជា កម្មាភិបាលប្រកបការងារជនជាតិពីមជ្ឈឹមដល់ តំបន់ ត្រូវតែជាកម្លាំងសេនាធិការគួរឲ្យទំនុកទុកចិត្ត របស់បក្ស ដើម្បីធ្វើឲ្យ ចលនាប្រឡងប្រណាំងក្នុងជនជាតិភាគតិចឈានទៅមុខយ៉ាងសកម្មជាង”។           នៅមហាសន្និបាតនេះលោកប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បាន ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យជូនគណៈកម្មាធិការជនជាតិផងដែរ៕