VOV WorldVOV World
ចំនួនជនរងគ្រោះក្នុងការរញ្ជួយដីនៅហ្វីលីពីនអាចកើនឡើង
16/10/2013 08:49
(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ៧៣ នាក់ ត្រូវស្លាប់និង ២៦៩ នាក់ ទៀត រងរបួស ក្នុងការរញ្ជួយ ដីមានកំរិត ៧.២ richter ដែលបានកើតមានឡើង នា ព្រឹកថ្ងៃទី ១៥ តុលា នៅកោះ Bohol ភាគកណ្ដាល ប្រទេសហ្វីលីពីន។
ចំនួនជនរងគ្រោះក្នុងការរញ្ជួយដីនៅហ្វីលីពីនអាចកើនឡើង
នេះគឺជាការរញ្ជួយដី ដែលមានកំរិតខ្លាំងបំផុតក្នុងរយៈពេល ២០ ឆ្នាំ កន្លងមក។ (Image: VOV Online) (VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ៧៣ នាក់ត្រូវស្លាប់និង ២៦៩ នាក់ ទៀត រងរបួស ក្នុងការរញ្ជួយដីមានកំរិត ៧.២ richter ដែលបានកើតមានឡើង នាព្រឹកថ្ងៃទី ១៥ តុលា នៅកោះ Bohol ភាគកណ្ដាលប្រទេសហ្វីលីពីន។ តាម​ស្ថាប័នស្រាវជ្រាវ ភូគព្ភសាស្ដ្រាអាមេរិកបានឲ្យដឹងថា៖ នេះគឺជាការរញ្ជួយដី ដែលមានកំរិតខ្លាំងបំផុត ក្នុងរយៈពេល ២០ ឆ្នាំ កន្លងមក។ គណៈកម្មាធិការគ្រប់ គ្រងនិងកាត់បន្ថយផលវិបាក នៃគ្រោះធម្មជាតិហ្វីលីពីនបានឲ្យដឹងទៀតថា៖ ការរញ្ជួយដីនេះបានបង្កមហន្តរាយដ៏ ធ្ងន់ធ្ងរខាងអាយុជីវិតនិងទ្រព្យសម្បត្តិ្តនៅកោះ Bohol។ តាមការព្យាករណ៍ថា៖ ចំនួន ជនរងគ្រោះក្នុងការរញ្ជួយដីនេះអាចកើនឡើង ថែមទៀត។  នាថ្ងៃទី ១៦ តុលា ក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ ជាតិហ្វីលីពីនបានឲ្យដឹងថា៖ មនុស្សចំនួន ១១០ នាក់ត្រូវស្លាប់និង ២៧៦ នាក់ទៀត រងរបួស ក្នុងការរញ្ជួយដីមានកំរិត ៧.២ richter ដែលបានកើតមានឡើងនៅភាគ កណ្ដាលប្រទេសហ្វីលីពីន។ មនុស្សចំនួន ២ លាន ៨ រយ នាក់ ក្នុងខេត្តជិតខាង ចំនួន ៣ នៅប្រទេសនេះរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ ផងដែរ។ តាម មជ្ឈមណ្ឌលព្យាករណ៍ រលក tsunami ក្នុងតំបន់ប៉ាស៊ីហ្វិប្រចាំនៅរដ្ឋ Hawaii អាមេរិក បានឲ្យដឹងថា៖ គ្មាន គ្រោះអាសន្នបង្ករលក tsunami ក្រោយពីការ រួញ្ជួយដីពោលខាងលើឡើយ៕