ចំនួនជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ីបានកើនឡើងដល់ជិត ២០០០ នាក់

កងកម្លាំងសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះដែលកប់នៅក្នុងគំនរកំទេច កំទីនិងភក់ដីមុនពេលយុទ្ធនាការស្វែងរកជនបាត់ខ្លួននឹងបញ្ចប់នៅថ្ងៃទី ១១ ខែតុលាខាងមុខ។ក៏ប៉ុន្តែនាបច្ចុប្បន្នមានព័ត៌មានឲ្យដឹងថា ថាចំនួនមនុស្សសបាត់ ខ្លួនប្រមាណ ៥.០០០ នាក់ នៅមិនទាន់ស្គាល់ច្បាស់នៅឡើយយោងតាម រាយការណ៍របស់អាជ្ញាធរនៅភូមិ Balaroa និងភូមិ Petobo ស្ថិតនៅជិតកោះ Palu ដែលជាទីក្រុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសាររលកយក្សស៊ូណាមីនាថ្ងៃទី២៨ខែកញ្ញាកន្លងទៅ។ មជ្ឈដ្ឋានមន្ត្រីឥណ្ឌូណេស៊ីមិនទាន់បញ្ជាក់ពីតួលេខទាំងនេះ បានទេ៕