ទទួលបាន TPP យ៉ាងឆាប់ៗនិងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-អាមេរិក
18/07/2015 08:56
(VOV)_ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Pham Quang Vinh បានអញ្ជើញចូលរួមសន្និសីទ ប្រចាំឆ្នាំ លើកទី៤៨ នៃក្រុមប្រឹក្សា សមាជិកគណៈកម្មាធិការពាណិជ្ជកម្មបន្ទាន់អាមេរិក (ECAT)។ ថ្លែងមតិនៅទីនេះ លោក Pham Quang Vinh

ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Pham Quang Vinh (VOV)_ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Pham Quang Vinh បានអញ្ជើញចូលរួមសន្និសីទ ប្រចាំឆ្នាំ លើកទី៤៨ នៃក្រុមប្រឹក្សា សមាជិកគណៈ កម្មាធិការពាណិជ្ជកម្មបន្ទាន់អាមេរិក (ECAT)។ ថ្លែងមតិនៅទីនេះ លោក Pham Quang Vinh បានលើកច្បាស់នូវការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក ជា ពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជា យថាទស្សន៍ និង អត្ថន័យរបស់កិច្ចព្រមព្រៀងសេដ្ឋកិច្ចឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វីក (TPP) ចំ ពោះវៀតណាម។ ក្នុងរយៈពេល២ទសវត្ស៍ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបាន កើងឡើង ៧០ដង គឺ៣៦ពាន់លានដុល្លារអាមេរិក។នាបច្ចុប្បន្ន អាមេរិកជាទីផ្សារ នាំចេញធំបំផុតរបស់វៀតណាម និងជាវិនិយោគិនធំទី៧ នៅវៀតណាម។ លោក Pham Quang Vinhក៏បានអះអាងដែរថា៖ វៀតណាម បាននិងកំពុង រួមជាមួយប្រ ទេសនានា ខំប្រឹងប្រែងបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀង TPP យ៉ាងឆាប់ៗ និង សន្យាអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងទៀងទាត់ ក្រោយពីពេលបានភាគីនានាអនុម័ត៕
Related







