ធានាសុវត្ថិភាពអាយុជីវិតនិងទ្រពសម្បត្តិសំរាប់ប្រជាជនមុនព្យុះ Wutip
30/09/2013 10:19
Vovworld-ដំបន់បានបញ្ជាណែនាំបឹងផ្ទុកទឹក Hoa My ជាបឹងខ្សោយបំផុតរបស់ដំបន់ដូច្នេះបានមានវិធានការមិនផ្ទុកទឹកក្នុងរដូវភ្លៀងទឹកជំនន់ឆ្នាំនេះ។

ធានាសុវត្ថិភាពអាយុជីវិតនិងទ្រពសម្បត្តិសំរាប់ប្រជាជនមុនព្យុះ Wutip (VOV) Vovworld-នៅកិច្ចប្រជុំការិយាល័យបញ្ជាបង្កាប្រឆាំងព្យុះទឹកជំនន់មជ្ឈឹម ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាព្រឹកថ្ងៃទី៣០កញ្ញា អនុរដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Hoang Van Thang បាន សំណូមពរបណ្ដាដំបន់ត្រៀមខ្លួនជាស្រេចទាំងកំលាំងនិងមធ្យោបាយទប់ទល់ នឹងព្យុះ Wutip បានបក់បោកចូលភាគកណ្ដាលនារសៀលថ្ងៃទី៣០កញ្ញាសំដៅ រារាំងការខូចខាតដោយព្យុះបណ្ដាលឡើង។ ក្នុងពេលនោះនៅខេត្ត Thue Thien Hue នាព្រឹកថ្ងៃទី៣០កញ្ញា ឧបនាយករដ្ឋ មន្ត្រី Hoang Trung Hai រួមជាមួយក្រុមការងាររដ្ឋាភិបាលទៅពិនិត្យស្ថានភាពទប់ ទល់នឹងព្យុះនៅទីរួមស្រុក Huong Tra។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បាន ឲ្យដឹងថា៖ “ដំបន់បានបញ្ជាណែនាំបឹងផ្ទុកទឹក Hoa My ជាបឹងខ្សោយបំផុតរបស់ដំបន់ដូច្នេះបានមានវិធានការមិនផ្ទុកទឹកក្នុងរដូវភ្លៀងទឹកជំនន់ឆ្នាំនេះ។ បណ្ដាបឹងផ្ទុក ទឹកសំណង់វារីអគ្គិសនីផ្សេងៗក៏មានវិធានការផ្ទុកបំរុងបង្កាទឹកជំនន់ផងដែរ៕”
Related






