VOV WorldVOV World
ទីក្រុងហាណូយលើក​តម្កើងសហគ្រិននិងសហគ្រាស Thang Long ឆ្នាំ ២០២៥ ចំនួន ១១៨
23/12/2025 11:40
(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅពិធីលើកតម្កើងសហគ្រិននិងសហគ្រាស Thang Long ឆ្នាំ ២០២៥។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់រដ្ឋធានីហាណូយ ដើម្បីទទួលស្គាល់ និងថ្លែងអំណរគុណដល់សហគ្រិន និងសហគ្រាសដែលបានរួមចំណែកយ៉ាងលេចធ្លោ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានី និងប្រទេសទាំងមូល។
ទីក្រុងហាណូយលើក​តម្កើងសហគ្រិននិងសហគ្រាស Thang Long ឆ្នាំ ២០២៥ ចំនួន ១១៨
គណៈកម្មាធិការប្រជាជនទីក្រុងហាណូយប្រគល់ប័ណ្ណសរសើរដល់បុគ្គល និងសហគ្រាសឆ្នើម។ រូបថត៖ baotintuc.vn ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានស្នើរឱ្យសហគ្រាសនិងសហគ្រិននៅរដ្ឋធានី បង្កើនសមត្ថភាពគ្រប់គ្រង តម្លាភាពប្រតិបត្តិការ កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង តភ្ជាប់ប្រសិទ្ធភាពអាជីវកម្មជាមួយនឹងការទទួលខុសត្រូវសង្គម; កំណត់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ; ម្ចាស់ការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល បំពេញតាមស្តង់ដារអន្តរជាតិ។
TAG
VOV/VOVworld/ទីក្រុងហាណូយ/សហគ្រិន/សហគ្រាស/Thang Long