ទិដ្ឋភាពនៃជំនួប

ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានលើកឡើងថា នៅពាក់កណ្តាលឆ្នាំ ២០១៩ ទីក្រុងហាណូយ នឹងរៀបចំកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មមួយនៅទីក្រុងឡុងសំដៅឧទ្ទេសនាម អំពីសក្តានុពលនិងឱកាសសំរាប់វិនិយោគិនអង់គ្លេស។ ទីក្រុងហាណូយបានលើកទឹក ចិត្តឱ្យបណ្ដាអង្គភាពអាជីវកម្មអង់គ្លេសធ្វើការវិនិយោគលើវិស័យពាណិជ្ជកម្ម កសិផល រុក្ខផល នេសាទនិង ទេសចរណ៍។ លើសពីនេះទៅទៀត ទីក្រុង ហាណូយនិងទីក្រុងឡុងដ៍ក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប៉ូលីសដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម៕