(VOVworld) - នាព្រឹកថ្ងៃទី៥ មិនា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគ ខាងត្បូងវៀតណាម បានរៀបចំសន្និសីទអំពីការលាតត្រដាងអនុវត្តការយកមតិ របស់ប្រជាជនចំពោះពង្រាងច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ដោយមានការចូល រួមរបស់តំណាងចំនួន៧៦០នាក់ដែលតាងនាមឲ្យក្រសួង ស្ថាប័ន អង្គការមហាជន
ទាក់ទិននានា។
នៅសន្និសីទនេះ បណ្ដាតំណាងបានស្ដាប់ការឧទ្ទេសនាមអំពីរាល់ចំណុចថ្មីនៃ
ពង្រាង ច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) និងបញ្ហាសំខាន់នានាដែលត្រូវការ
យកមតិរបស់ ប្រជាជនចំពោះពង្រាងច្បាប់នេះ។បណ្ឌិត Bui Minh Hong ប្រធាន
នាយកដ្ឋានច្បាប់ រដ្ឋប្បវេណី សេដ្ឋកិច្ច នៃក្រសួងយុត្តិធម៌វៀតណាមបានឲ្យដឹងថា៖
ប្រជាជនទៅធ្វើវិញ្ញាបនកម្មនៅទីក្រុងហូជីមិញ

“ប្រការសំខាន់គឺជាធ្វើយ៉ាងម៉េចដើម្បីធានាឲ្យសកម្មភាពនេះមានភាពជាក់ស្ដែងនិង
មាន ប្រសិទ្ធភាព ហេតុនេះហើយការងារឃោសនា ត្រូវបានអនុវត្តល្អដើម្បីប្រជាជន
យល់ ច្បាស់អំពីសារៈសំខាន់និងឥទ្ធិពលរបស់ក្រមច្បាប់រដ្ឋប្បវេណី។តាមនោះ
ប្រជាជន កំណត់បានការទទួលខុសត្រូវរបស់ខ្លួនក្នុងការកសាងក្រមច្បាប់នេសំដៅ
ធានាផល ប្រយោជន៍ជាក់ស្ដែងសំរាប់ខ្លួនឯង”៕