ទីក្រុងហូជីមិញមានគោលបំណងចងមេត្រីភាពជាមួយរដ្ឋធានី Sofia នៃប្រទេសប៊ុលហ្គារី
30/10/2013 11:57
(VOVworld) - នាថ្ងៃទី៣០ តុលា នៅជំនួបជាមួយ ប្រធានាធិបតី Rosen Plevneliev និងគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈរដ្ឋប៊ុលហ្គារី ដែលកំពុងមកបំពេញ ទស្សនៈកិច្ចជាផ្លូវការនៅវៀតណាម ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញលោក Lê Hoang Quân បានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងប៊ុលហ្គារី ស៊ីជំរៅណាស់។

ប្រធានាធិបតីប៊ុលហ្គារី លោក Rosen Plevneliev (VOVworld) - នាថ្ងៃទី៣០ តុលា នៅជំនួបជាមួយប្រធានាធិបតី Rosen Plevneliev និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋប៊ុលហ្គារី ដែលកំពុងមកបំពេញ ទស្សនៈកិច្ចជាផ្លូវការនៅវៀតណាម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Lê Hoang Quân បានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិង ប៊ុលហ្គារីស៊ីជំរៅណាស់។ហើយលោកបានជឿជាក់ថា ក្រោយដំណើរទស្សនៈ កិច្ចរបស់ប្រធានាធិបតី Rosen Plevneliev នៅវៀតណាមលើកនេះ ទំនាក់ទំនង រវាងប្រទេសទាំង២នឹងអភិវឌ្ឍន៍ឡើងកំពស់ថ្មី។ទីក្រុងហូជីមិញនឹងធ្វើអស់ពី កម្លាំងចិត្តដើម្បីជម្រុញ ពូនជ្រុំទំនាក់ទំនងប្រពៃណីល្អប្រសើរវាងប្រទេសទាំង២។ ប្រធានាធិបតី Rosen Plevneliev សម្ដែងគោលបំណងបានទទួលជួបថ្នាក់ដឹកនាំ ទីក្រុងហូជីមិញ មកបំពេញទស្សនៈកិច្ចនៅប៊ុលហ្គារីព្រមទាំងចុះហត្ថលេខា លើបណ្ដាខ្លឹមសារចងមេត្រីភាពជាក់ស្ដែងរវាងរដ្ឋធានី Sofia និងទីក្រុង ហូជីមិញនាពេលខាងមុខ៕
Related
More




