VOV WorldVOV World
ទីក្រុងហូជីមិញប្រគល់រង្វាន់ Pham Ngoc Thach លើកទី៤
01/03/2015 08:30
Vovworld-នាយប់ថ្ងៃទី២៨កុម្ភៈសម្ព័ន្ធយុវជនទីក្រុងហូជីមិញ បានរៀបចំ​ពិធី​លើកដម្កើងនិងប្រគល់រង្វាន់ Pham Ngoc Thach
ទីក្រុងហូជីមិញប្រគល់រង្វាន់ Pham Ngoc Thach លើកទី៤
ទីក្រុងហូជីមិញប្រគល់រង្វាន់ Pham Ngoc Thach លើកទី៤ (VOV)         Vovworld-នាយប់ថ្ងៃទី២៨កុម្ភៈសម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំ​ពិធី ​លើកដម្កើងនិងប្រគល់រង្វាន់ Pham Ngoc Thach សំរាប់គ្រូពេទ្យវ័យក្មេងគំរូ​ចំនួន​២៩ នាក់របស់ទីក្រុង។ នេះជាវេជ្ជបណ្ឌិតគ្រូពេទ្យដែលកំពុងធ្វើការនៅ​ទីក្រុងហូជីមិញ ដែលមានការរួមចំណែកឆ្នើមក្នុងសកម្មភាពថែទាំសុខភាព​ពិនិត្យព្យាបាលជំងឺ។ គ្រូពេទ្យ Do Thi Ly ដែលកំពុងបំពេញការងារនៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រឧសថបុរាណ ទីក្រុងហូជីមិញដែលទទួលបានរង្វាន់ Pham Ngoc Thach លើកទី៤បានឲ្យដឹងថា៖ “ដោយការផ្ដើមគំនិតរបស់ខ្ញុំបានជួយឲ្យអ្នកជំងឺមិនត្រូវរងចាំយូរទន្ទឹមនឹងនោះ សន្សំសំចៃសម្ភារៈសំរាប់ស្ថាប័ន។ ខ្ញុំធ្វើ ខ្ញុំរួមវិភាគទានដែលទទួលបាន​រង្វាន់​គឺខ្ញុំ មានមោទនភាពដែលបានធ្វើការក្នុងផ្នែកវេជ្ជសាស្ត្រ៕”