“ទិវាវៀតណាម” បានបើកយ៉ាងអធឹកអធមនៅប្រទេសនូវែលហ្សេឡង់
26/09/2016 07:17
(VOVworld)-“ទិវាវៀតណាម” ដោយប្រធានបទ “ធ្វើដំណើរត្រឡប់មកមាតុប្រទេស” បានបើកយ៉ាងអធឹកអធមនៅរដ្ឋធានី Wellington ប្រទេសនូវែលហ្សេឡង់។

“ទិវាវៀតណាម” បានបើកយ៉ាងអធឹកអធមនៅប្រទេសនូវែលហ្សេឡង់ (VOVworld)-“ទិវាវៀតណាម” ដោយប្រធានបទ “ធ្វើដំណើរត្រឡប់មកមាតុប្រទេស” បានបើកយ៉ាងអធឹកអធមនៅរដ្ឋធានី Wellington ប្រទេសនូវែលហ្សេឡង់។ នេះជា ព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ ដែលបានរៀបចំប្រចាំឆ្នាំនៅ Wellington សំដៅ ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមទៅដល់និស្សិតនិងប្រជាជននៅប្រ ទេសាមីនិងមិត្តភក្តិអន្តរជាតិ។ ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ លោក Nguyen Viet Dung បានលើកច្បាស់ថា ព្រឹត្តិការណ៍ “ទិវាវៀតណាម” នេះ មិនត្រឹម តែជាកាណាល់សំខាន់ជួយប្រជាជននៃប្រទេសទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញ ទៅមកប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ជនវៀតណាមនៅទីនេះរួមសាមគ្គីជាមួយ គ្នា ទៀតផង។ “ទិវាវៀតណាម២០១៦” បានទាក់ទាញការចូលរួមរបស់ភ្ញៀវជាច្រើន កុះករនិងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងដួងចិត្តមិត្តភក្តិប្រទេសសាមីនិង មិត្តិភក្តិអន្តរជាតិ៕
Related







