ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកត្រឹមតែកំណត់ឡើងវិញបន្ទាប់ពីជំនួបទ្វេភាគីជាផ្លូវការ
16/02/2017 07:17
(VOVworld) – ទំនាក់ទំនងរុស្ស៊ី-អាមេរិកដល់ឥឡូវនេះ មិនទាន់ «កែលំអឡើង វិញ» នៅឡើយទេ ហើយត្រូវរងចាំ ជំនួបជាផ្លូវការនាពេលខាងមុខរវាងម៉ូស្គូនិងវ៉ាស៊ីនតោន ជាមុនសិន។
លេខាធិការទទួលបន្ទុកសារ ព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov: ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកត្រឹមតែកំណត់ឡើងវិញបន្ទាប់ពីជំនួបទ្វេភាគីជាផ្លូវការ (VNA) (VOVworld) – ទំនាក់ទំនងរុស្ស៊ី-អាមេរិកដល់ឥឡូវនេះមិនទាន់ «កែលំអឡើង វិញ» នៅឡើយទេ ហើយត្រូវរងចាំជំនួបជាផ្លូវការនាពេលខាងមុខរវាងម៉ូស្គូនិង វ៉ាស៊ីនតោនជាមុនសិន។ សេចក្តីប្រកាសរបស់លេខាធិការទទួលបន្ទុកសារ ព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov ដែលបាននាំចេញ នាថ្ងៃទី ១៥ កុម្ភៈ ចាត់ទុកថា៖ ភាគីទាំងពីរផ្លាស់ប្តូរគំនិតអំពីការកសាងទំនាក់ ទំនងដែលធ្លាប់តែអាក្រក់ទៅៗក្នុងរយៈពេលកន្លងទៅតែប៉ុណ្ណោះហើយក្នុង កាលៈទេសៈបច្ចុប្បន្នមិនគប្បីប្រញាប់ប្រញាល់ទេ។ ម្ប៉ាងទៀត ប្រធានាធិបតី អាមេរិក លោក Donald Trump កំពុងកសាងរដ្ឋាភិបាលថ្មី ដោយហេតុនេះ ដល់ ពេលណារដ្ឋអំណាចថ្មីត្រូវបានបង្កើតឡើងនោះគឺម៉ូស្គូនិងវ៉ាស៊ីនតោននឹងចាប់ ផ្តើមបណ្ដាការចរចារជាផ្លូវការ។ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងថា៖ ឧបទ្វីប Crimea គឺជាតំបន់ដែនដី របស់សហព័ន្ធរុស្ស៊ី ហើយរុស្ស៊ីនឹងរក្សាតំបន់ដែនដីរបស់ខ្លួន៕
Related
More




