ទួរគីកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅអង់ការ៉ា
03/03/2017 10:33
(VOVworld) - នាថ្ងៃទី២ មិនា រដ្ឋាភិបាលទួរគីបាន កោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅក្រុងអង់ការ៉ា ដើម្បីប្រឆាំងជំទាស់សេចក្ដីសំរេចលុបចោលពិធីដើរ ដង្ហែគាំទ្រប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃដដែលនៅអាល្លឺម៉ង់ ក្នុងឱកសដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគីលោក Bekir Bozdag នៅប្រទេសនេះ។
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២ មិនា រដ្ឋាភិបាលទួរគីបានកោះហៅឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ប្រចាំនៅក្រុងអង់ការ៉ាដើម្បីប្រឆាំងជំទាស់សេចក្ដីសំរេចលុបចោលពិធី ដើរដង្ហែគាំទ្រប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដែលគ្រោងប្រព្រឹត្ត ទៅនាថ្ងៃដដែលនៅអាល្លឺម៉ង់ ក្នុងឱកសដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ទួរគីលោក Bekir Bozdag នៅប្រទេសនេះ។តាមប្រភពព័ត៌មានពី ក្រសួងការបរទេសទួរគីថា រដ្ឋមន្រ្តីការបរទេសលោក Mevlut Cavusoglu បានសំរេច កោះហៅឯកអគ្គរដ្ឋទូត អាល្លឺម៉ង់នាយប់ថ្ងៃទី២ មិនា។បម្រែបម្រួលពោលខាងលើ ប្រព្រឹត្តទៅក្រោយពី សមត្ថកិច្ចតំបន់សំរេចលុបចោលពិធីមីទ្ទិញរបស់សហគមន៍ ជនទួរគីនៅអាល្លឺម៉ង់សំដៅគាំទ្រប្រធានាធិបតីលោក Erdogan ដែលគ្រោងបាន រៀបចំឡើងនៅទីរួម ស្រុក Gaggenau ប៉ែកខាងលិចអាល្លឺម៉ង់ ដោយមូលហេតុថា មិនមានកៅអី គ្រប់គ្រាន់នៅក្នុងសាលប្រជុំ៕
Related
More




