VOV WorldVOV World
ទួរគីដាក់ចេញលក្ខខ័ណ្ឌដើម្បីរួមជាមួយអាមេរិកចូលរួមយុទ្ធនាការប្រឆាំង IS
26/09/2016 08:12
(VOVworld) - ប្រធានាធិបតីទួរគីលោក Tayyip Erdogan នាថ្ងៃទី២៥ កញ្ញា ប្រកាសថា ប្រទេសនេះមានគោល បំណងរួមជាមួយអាមេរិកចូលរួមយុទ្ធនាការយោធា រួម សំដៅវាយបណ្ដេញ អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាស ចេញពីខ្សែក្រៀបដែលពួកគេកំពុងកាន់កាប់នៅទីក្រុង Raqqa ប្រទេសស៊ីរី ប៉ុន្តែដោយមានលក្ខខ័ណ្ឌនោះគឺអាមេរិកត្រូវបោះបង់ចោលកម្លាំងជន Kurd ចេញពីជំនួបចរចារ។
ទួរគីដាក់ចេញលក្ខខ័ណ្ឌដើម្បីរួមជាមួយអាមេរិកចូលរួមយុទ្ធនាការប្រឆាំង IS
ប្រធានាធិបតីទួរគីលោក Tayyip Erdogan ថ្លែងមតិនៅមហាសន្និបាតអ.ស.បកាលពីថ្ងៃទី២០ កញ្ញា (រូបថត៖AFP/TTXVN) (VOVworld) - ប្រធានាធិបតីទួរគីលោក Tayyip Erdogan នាថ្ងៃទី២៥ កញ្ញា ប្រកាសថា ប្រទេសនេះមានគោលបំណងរួមជាមួយអាមេរិកចូលរួមយុទ្ធនាការ យោធារួម សំដៅវាយបណ្ដេញ អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ចេញពីខ្សែ ក្រៀបដែលពួកគេកំពុងកាន់កាប់នៅទីក្រុង Raqqa ប្រទេសស៊ីរី ប៉ុន្តែដោយមាន លក្ខខ័ណ្ឌនោះគឺអាមេរិកត្រូវបោះបង់ចោលកម្លាំងជន Kurd ចេញពីជំនួបចរចារ។ នាបច្ចុប្បន្នទំនាក់ទំនងរវាងអាមេរិកនិងទួរគីកំពុងតានតឹងដោយសារទាក់ទិនដល់ ការដែលអាមេរិកគាំពាកម្លាំងជន Kurd ចូលរួមយុទ្ធនាការប្រឆាំងអង្គការ IS។ ប្រធានាធិបតីលោក Tayyip Erdogan ចោទប្រកាន់អាមេរិកពីអំពើផ្គត់ផ្គង់បន្ថែមអាវុធ សំរាប់កម្លាំងជន Kurd នៅប៉ែកខាងជើងស៊ីរី៕