EC ប្រកាសកម្មវិធីថ្មីស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្ម
27/02/2026 08:39
(VOVWORLD) - ProtectEU គឺជាឈ្មោះនៃរបៀបវារៈថ្មី ស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្មដែលទើបបានប្រកាសជាផ្លូវការ ដោយគណៈកម្មការអឺរ៉ុប (EC)នាថ្ងៃទី ២៦ ខែកុម្ភៈ ។ នេះត្រូវបានចាត់ទុកជាជំហានយុទ្ធសាស្ត្រមួយ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបរួមរបស់សហភាពអឺរ៉ុប (EU) ក្នុងការការពារពលរដ្ឋ សហគ្រាស និងតម្លៃស្នូលរបស់ទ្វីបអឺរ៉ុប នៅចំពោះមុខការគំរាមកំហែងភេរវកម្ម និងអំពើហិង្សាជ្រុលនិយមដែលកំពុងតែវិវត្តដោយឥតឈប់ឈរ។

ProtectEU ត្រូវបានបង្កើតឡើងរង្វិលជុំវិញសសរស្តម្ភស្នូល រួមទាំងការកែលម្អសមត្ថភាពព្យាករណ៍ និងកំណត់អត្តសញ្ញាណការគំរាមកំហែងតាំងពីដំបូង។ ការទប់ស្កាត់លិទ្ធិជ្រុលនិយម ជាពិសេសក្នុងចំណោមយុវវ័យ ត្រូវបានចាត់ទុកជាយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយចីរភាព។ EC គ្រោងនឹងបង្ហាញមុខនូវ ឧបករណ៍បង្ការ ផ្តល់ដំណោះស្រាយជាក់ស្តែង ដើម្បីការពារអនីតិជនពីឥទ្ធិពលនៃលិទ្ធិជ្រុលនិយម។ ទន្ទឹមនឹងនោះ គឺកម្មវិធីប្រគល់សិទ្ធិនិងតភ្ជាប់ សហគមន៍ ដែលមានតម្លៃ ៥ លានអឺរ៉ូ (៥,៩ លានដុល្លារអាមេរិក) ដែលផ្តោតលើការបង្កើនភាពធន់ឌីជីថល ការពង្រឹងសាមគ្គីភាពសង្គម និងតួនាទីរបស់សហគមន៍មូលដ្ឋាន។ ក្រៅពីបរិយាកាសឌីជីថល ProtectEU ក៏យកចិត្តទុកដាក់ជាពិសេសលើការការពារទីកន្លែងសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ សហភាពអឺរ៉ុបនឹងកែលម្អប្រព័ន្ធព័ត៌មាន Schengen ដើម្បីបង្កើនការចែករំលែកការព្រមាន ពង្រីកការត្រួតពិនិត្យព័ត៌មានអ្នកដំណើរសម្រាប់មធ្យោបាយធ្វើដំណើរផ្សេងៗ និងវិនិយោគ ៣០ លានអឺរ៉ូដើម្បីលើកកម្ពស់សន្តិសុខនៅក្នុងតំបន់សាធារណៈ៕
TAG
VOV/VOVworld/EC/ការប្រយុទ្ធប្រឆាំងភេរវកម្ម/សន្តិសុខ/ProtectEU
Related







