![]() |
សេចក្តីប្រកាសនេះត្រូវបានប្រធានក្រុមប្រឹក្សា EU លោក Donald tusk នាំចេញនាថ្ងៃទី៤ ខែតុលាក្នុងជំនួបនៅសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រី អៀរឡង់ Leo Varadkar នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្សិក។ ទាក់ទងនឹងការដែលមជ្ឈដ្ឋានអង់គ្លេសប្រឆាំងជំទាស់ចំពោះសំណើររបស់ EU ស្តីអំពីការធានាតំបន់ អៀរឡង់ ខាងជើងចំណុះអង់គ្លេស នៅតែអនុលោមតាម ការកំណត់ផ្នែកសេដ្ឋកិច្ចរបស់ប្លុក។ ទន្ទឹមនេះ លោក Donald tusk ក៏បាន អះអាងថា ការបរិយាយរបស់ទីក្រុងឡុងដ៍មិនជួយជម្រុញលទ្ធភាពនៃការសម្រេច បានកិច្ចព្រមព្រៀងណាមួយ ឡើយ ព្រមទាំងអះអាងនឹងគ្មានរឿងហេតុដែល EU បោះបង់ចោលនូវតម្លៃជាមូលដ្ឋាននិងផលប្រយោជន៍ជាស្នូលដោយសារ Brexit ឡើយ៕








