EU បង្កើនកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមដណ្ដើមអោយបានគោលដៅអភិវឌ្ឍន៍ចីរភាព
23/02/2017 09:10
(VOV)_នារសៀលថ្ងៃទី២២ កុម្ភះនៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយគណៈប្រតិភូអនុគណៈកម្មាធិការសិទ្ធិមនុស្ស គណៈកម្មាធិការកិច្ចការបរទេស របស់រដ្ឋសភាអឺរ៉ុប ដឹកនាំដោយប្រធានអនុគណៈកម្មការ លោក Antonio Panzeri
EU បង្កើនកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមដណ្ដើមអោយបានគោលដៅអភិវឌ្ឍន៍ចីរភាព (VOV)_នារសៀលថ្ងៃទី២២ កុម្ភះនៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋ សភា វៀតណាម លោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយគណៈប្រតិភូអនុ គណៈកម្មាធិការសិទ្ធិមនុស្ស គណៈកម្មាធិការកិច្ចការបរទេស របស់រដ្ឋសភាអឺរ៉ុប ដឹក នាំដោយប្រធានអនុគណៈកម្មការ លោក Antonio Panzeri ដែលកំពុងមានដំណើរបំ ពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអោយដឹងថា៖EU កំពុងជាវិនិយោគិនធំទី៥របស់ វៀតណាម។ពិសេស កិច្ចព្រមព្រៀងដៃគូ និងសហប្រតិបត្តិការលើគ្រប់វិស័យ វៀត ណាម-EU (PCA)ចូលជាធរមាន បានបង្កើតឡើងក្របខ័ណ្ឌគតិយុត្តិសំខាន់លើក កំពស់ទំនាក់ទំនងទ្វេភាគីឡើងកំរិតថ្មី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និង ស៊ីជំរៅថែមទៀត។ ស្ដីអំពីបញ្ហាសិទ្ធិមនុស្ស អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគោរពនិងធានាសិទ្ធិរបស់មនុស្ស។ រីឯ ប្រធានអនុគណៈកម្មការសិទ្ធិមនុស្ស លោក Antonio Panzeri បានអោយ ដឹងថា៖នាពេលខាងមុខនេះ EU នឹងបង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភ វៀតណាម ដើម្បីទទួលអោយបានគោលដៅអភិវឌ្ឍន៍ចីរភាព របស់អង្គការសហប្រ ជាជាតិ និងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ៕
Related
More




