VOV WorldVOV World
គ្មានជម្រើសណាផ្សេងក្រៅពីដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនឡើយ
16/02/2017 08:37
(VOVworld)-អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃ ទី១៥កុម្ភៈបានព្រមានអំពីការបោះបង់ដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះ
គ្មានជម្រើសណាផ្សេងក្រៅពីដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនឡើយ (រូបថតៈAFP/TTXVN ) (VOVworld)-អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃ  ទី១៥កុម្ភៈបានព្រមានអំពីការបោះបង់ដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះរវាងអ៊ីស្រ  អ៊ែលនិងប៉ាឡេស្ទីន ដោយអះអាងថា “គ្មានដំណោះស្រាយណាអាចជំនួសបាន ឡើយ”។ ថ្លែងមតិនៅក្នុងសន្និសីទកាសែតដែលប្រព្រឹត្តទៅនៅទីក្រុងគែនាថ្ងៃទី១៥ កុម្ភៈ ក្នុងដំណើរទស្សនកិច្ចអេហ្ស៊ីករបស់ខ្លួន លោក Guterres បានសង្កត់ធ្ងន់ថា “គប្បីធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើបាននោះ” ដើម្បីរក្សានូវលទ្ធភាពទទួលបាន  ដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ  បាននាំចេញសេចក្តីប្រកាសពោលខាងលើ បន្ទាប់ពីការដែលមន្ត្រីជាន់ខ្ពស់សេត  វិមានមួយរូបបានថ្លែងថា អាមេរិកមិនចាំបាច់ប្រដេញតាមដាននូវដំណោះស្រាយ រដ្ឋប៉ាឡេ ស្ទីនមួយនៅក្បែរអ៊ីស្រាអ៊ែលទេហើយនឹងមិនបង្កសម្ពាធបង្ខំឲ្យអ៊ីស្រា អ៊ែលអនុ វត្តកិច្ចចរចារជាមួយជនប៉ាឡេស្ទីនឡើយ។ ប៉ុន្តែមន្ត្រីរូបនេះក៏បានឲ្យដឹង ថា វ៉ាស៊ីនតោន គាំទ្រអ្វីៗទាំងអស់ដែលភាគីទាំងពីរព្រមព្រៀងជាមួយគ្នា៕

More