VOV WorldVOV World
គណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវប្រកបដោយជោគជ័យ
13/04/2015 10:30
(VOVworld) - នាព្រឹកថ្ងៃទី១៣ មេសា គណៈប្រតិភូជាន់ ខ្ពស់វៀតណាមដឹកនាំដោយលោក Le Hong Anh សមា ជិកការិយាល័យនយោបាយ បានចូលរួមពិធីទទួល បុណ្យចូលឆ្នាំថ្មីរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នានា របស់ឡាវ។
គណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវប្រកបដោយជោគជ័យ
(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនិងជូនពរបុណ្យចូលឆ្នាំថ្មី Bunpimay នៅ ឡាវ នាព្រឹកថ្ងៃទី១៣ មេសា គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោក Le Hong Anh សមាជិកការិយាល័យនយោបាយ បានចូលរួមពិធីទទួលបុណ្យចូលឆ្នាំ ថ្មីរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នានារបស់ឡាវ។ ពិធីទទួលបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវ មុននោះ លោក Le Hong Anh បានមានជំនួបធ្វើការជាមួយគណៈប្រតិភូជាថ្នាក់ដឹក នាំ ខេត្ត Savanakhet ដឹកនាំដោយអភិបាលខេត្តលោក Suphan Keomisay។លោក Le Hong Anh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការ ការជួយ ឧបត្ថម្ភ គ្នាទៅវិញទៅមករវាងខេត្ត​ Savanakhet ជាមួយខេត្តក្រុងនានារបស់វៀត ណាម និងមាន គោលបំណងថា នាពេលខាងមុខ ខេត្ត Savanakhet បន្តសហប្រតិ បតិ្តការយ៉ាងស្អិត រមួតជាមួយបណ្ដាខេត្តក្រុងរបស់វៀតណាម ជាពិសេសគឺក្នុង វិស័យបណ្ដុះបណ្ដាល ប្រភពធនធានមនុស្ស ផ្លាស់ប្ដូរបទពិសោធន៍អំពីការងារ កសាងបក្ស អភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។ លោក Le Hong Anh (ខាងឆ្វេង) ទទួលជួបសន្ទនាជាមួយអភិបាលខេត្ត Savanakhet មុននោះ​ លោក Le Hong Anh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅ ទស្សនា និងជួបធ្វើការជាមួយក្រុមហ៊ុន Star Telecom។នេះគឺជាក្រុមហ៊ុនសាជី វកម្មរវាងសម្ព័ន្ធ ក្រុមហ៊ុនទូរគមនាគមន៍នៃក្រសួងការពារប្រទេសវៀតណាម ជាមួយក្រុមហ៊ុនទូរគមនាគមន៍នៃក្រសួងការពារជាតិឡាវ៕