VOV WorldVOV World
គណៈប្រតិភូអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាម ទៅទស្សនាមេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ
31/10/2013 08:10
(VOVworld) – គណៈប្រតិភូអនុព័ន្ធយោធានៃស្ថានទូត របស់បណ្ដាប្រទេសប្រចាំនៅវៀតណាមដឹកនាំដោយ អនុព័ន្ធយោធាអ៊ូស្ត្រាលី វរៈសេនីយ៍ឯក Matthew Dudley បានទៅទស្សនាមេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ។
គណៈប្រតិភូអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាម ទៅទស្សនាមេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ
គណៈប្រតិភូអនុព័ន្ធយោធានៃស្ថានទូតរបស់បណ្ដាប្រទេសប្រចាំនៅវៀតណាមបានទៅទស្សនា មេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ។ (Image: mod.gov.vn) (VOVworld) – គណៈប្រតិភូអនុព័ន្ធយោធានៃស្ថានទូតរបស់បណ្ដាប្រទេសប្រចាំនៅ វៀតណាមដឹកនាំដោយ អនុព័ន្ធយោធាអ៊ូស្ត្រាលី វរៈសេនីយ៍ឯក Matthew Dudley បាន ទៅទស្សនាមេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ​ មេបញ្ជាការនៃបញ្ជា ការដ្ឋានរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ទោ Phi Quoc Tuan បានអះអាងថា៖ ក្នុងរយៈ ពេលកន្លងទៅ អនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាមមានទំនាក់ទំនង ជិតស្និទជាមួយបណ្ដាស្ថាប័នអង្គភាពកងទ័ពប្រជាជនវៀតណាម និយាយរួមជាមួយ មេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ និយាយដោយឡែក។ តាមរយៈនោះ ទំនាក់ទំនង និងការយោគយល់គ្នាទៅវិញទៅមករវាងកងទ័ពប្រជាជនវៀតណាមជាមួយកងទ័ព នៃប្រទេសនានាត្រូវបានពង្រឹងនិងពង្រីក រួមចំណែករក្សាស្ថិរភាព សន្តិសុខនយោ បាយក្នុងតំបន់និងលើសកលលោក។ រីឯខ្លួនវិញ វរៈសេនីយ៍ឯក Matthew Dudley មានគោលបំណងថា៖ ក្នុងរយៈពេល ខាងមុខ ការជួបប្រាស្រ័យរវាងកងទ័ពប្រជាជន វៀតណាមជាមួយកងទ័ពនៃ ប្រទេសនានានឹងត្រូវបានបង្កើនឲ្យខ្លាំងក្លាថែមទៀត៕

More