គណះប្រតិភូជាន់ខ្ពស់យោធាអ៊ុយក្រែនមកទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម
14/09/2012 09:09
នាថ្ងៃទី ១៣ កញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេស ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម បានធ្វើអធិបតីពិធីទទួល Salamatin Dmitry Albertovich រដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ុយក្រែន ដែល ដឹកនាំគណះប្រតិភូជាន់ខ្ពស់យោធាអ៊ុយក្រែន អញ្ជើញមកទស្សនកិច្ចមិត្តភាព ជាផ្លូវការនៅវៀតណាម។
នាថ្ងៃទី ១៣ កញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេស ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានធ្វើអធិបតីពិធីទទួល លោក Salamatin Dmitry Albertovich រដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ុយក្រែន ដែល ដឹកនាំគណះប្រតិភូជាន់ខ្ពស់យោធាអ៊ុយក្រែន អញ្ជើញមកទស្សនកិច្ចមិត្តភាព ជាផ្លូវការនៅវៀតណាម។ បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានដំណើការចរចារ អំពីបញ្ហាមួយចំនួនដែលទាក់ទិនដល់សភាពការណ៍លើពិភពលោកក្នុងតំបន់ និងនៅប្រទេសនិមួយៗ លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារ ប្រទេស ទាំងពីរ ក្នុងរយះពេលកន្លងទៅ និងឯកភាពទិសដៅសហប្រតិបត្តិការក្នុង រយះ ពេលខាងមុខនេះ។ រដ្ឋមន្ត្រី Phung Quang Thanh បានចាត់ទុកថា៖ ដំណើរទស្សន កិច្ចនៅវៀតណាមលើកនេះ របស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich រួមចំណែកយ៉ាងសកម្ម ចូលក្នុងការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហ ប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ ជំរុញការបោះជំហានថ្មី ក្នុង ទំនាក់ទំនងការពារប្រទេសនៃប្រទេសទាំងពីរ វៀតណាម និងអ៊ុយក្រែន។ រដ្ឋមន្ត្រី Salamatin Dmitry Albertovich បានស្នើថា៖ ភាំគីទាំងពីរ ត្រូវការបង្កើនការជួបប្រាស្រ័យ គ្នា ផ្លាស់ប្តូរ នាំចេញរាល់ទិសដៅជាក់ស្ដែង សំដៅជំរុញទំនាក់ទំនងការពារប្រទេស នៃប្រទេសទាំងពីរ វៀតណាម និងអ៊ុយក្រែនឡើងកំពស់ថ្មីប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងជាង៕ គណះប្រតិភូជាន់ខ្ពស់យោធាអ៊ុយក្រែនមកទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម(http://phungquangthanh.net/)
Related






